រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ ប្រមាណ ២០ លានដុល្លារអាមេរិក
ភ្នំពេញ ៖នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ទូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក FABRICE Etlenne លេខាទី១ ស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Ophélle BOURHIS នាយកថីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅ កម្ពុជា បានចុះហត្ថលេខា តាមប្រព័ន្ធVideo Corferernce (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួន ០២ ដូចខាងក្រោម ៖
១- កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមសម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មសម្រាប់ ប្រទេសកម្ពុជា ដំណាក់កាលទឺ9 (Water Resources Management and Agro-ecological Transition for Cambodia Program Phase 1-WAT4CA) មានទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ប្រមាណ ២៣,១៣ លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ដល់ការស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រដែលបាន ខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ប្រព័ន្ធធារាសាស្ត្រ នឹងត្រូវស្តារឡើងវិញ មានដូចខាងក្រោម ៖
-ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក (Embankment Reservolr)៖ ចំនួន ០២ កន្លែង ក្នុងខេត្តបាត់ដំបង៖ គឺ (១)- នំនប់សណ្ដរអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និង (២)-ទំនប់អាងទឹក ភាសន៍ ក្នុងស្រុកឯកភ្នំ និង
-ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក ៖ ចំនួន ០៧ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ ៖ គឺ (១)-ទំនប់ តាដុក (២)-ទំនប់អាងគ្រុឌ (៣)- ទំនប់អាងស្នឹង (៤)- ទំនប់អន្លង់ត្រាច ក្នុងស្រុកថ្មពួក និង (៥) ទំនប់អាងបន្ទាត់បោះ (៦)ប្រាសាខប្រាំ ក្នុងស្រុកស្វាយចេក។
-ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal) ចំនួន ០៨ កន្លែង ក្នុងខេត្តបាត់ដំបង ៖ គឺ (១) ប្រឡាយលេខ១ (២) ប្រឡាយលេខ២(៣)ប្រឡាយលេខ៣ (៤)-ប្រឡាយលេខ៤ (៥)ប្រឡាយ លេខ៥ ក្នុងស្រុកថ្មគោល និង (៦)-ប្រព័ន្ធស្រោចស្រពមង្គលបុរី (៧)-ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល និង (៨)- ប្រព័ន្ធស្រោចស្រពកកួត ក្នុងស្រុកបាណន់ និងស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal) ៖ ចំនួន ០២ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ ៖ គឺ (១)- អាងប្រសាទប្រាំ និង (២)អាងអន្លង់រុត ក្នុងស្រុកស្វាយចេក។
២-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ(ប្រមាណ ៣៤៦ ៨០០ ដុល្លារអាមេរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទានដល់ការសិក្សាសមិទ្ធិលទ្ធភាពតម្រោងស្តារឡើងវិញ ស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានដល់ គម្រោង/ កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងការរួមចំណែក ការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិក្ខាវិ៥-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិរបស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ តាមរយះការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដែលស្របទៅនឹងមុំទី ១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាព ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះនឹងពង្រឹងឱ្យកាន់តែខ្លាំងឡើងនូវចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនេះ ក្នុងនាមលោកស្រីផ្ទាល់ និងក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង លោកស្រីនាយក AFD ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជម្ងឺកូវីដ-១៩។ ជាពិសេស ការដាក់ចេញនូវគោលការណ៍ ៣កុំ. ៣ ការពារ, ការដាក់វិធានការបិទខ្នប់ដោយគ្មានការបិទប្រទេសទាំងមូល និងការជំរុញ យ៉ាងសកម្មក្នុងការចាក់វាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំង មន្ត្រីរាជការ គ្រូបង្រៀន និយោជិក កម្មករ កម្មការិនី និងប្រជាជនទូទៅ ដែលបច្ចុប្បន្ននេះ ជារួមសម្រេចបានប្រមាណ ៩៩% ផ្នែកតាមផែនការ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង តាមរយៈ AFD ដែលបានបន្តគាំទ្រ ប្រកបដោយភាពសប្បុរស និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕