ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្រេចបើកប្រទេសឡើងវិញ វិស័យឯកជន បានបោះទុនវិនិយោគ១៥លានដុល្លារលើ វិសយ័ សំណង់ និងការងារសាងហេដ្ឋារចនាសម្ព័ន្ធ អាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញថ្មី ខេត្ដកណ្ដាល

97

ភ្នំពេញ៖ បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា
សម្រេចបើកប្រទេសឡើងវិញ វិស័យឯកជន បានបោះទុន វិនិយោគ១៥ លានដុល្លារលើ មូលបត្របំណុលរបស់ក្រុមហ៊ុនCAICដោយធនា គារ ព្រីនស៍ លើគម្រោងសាងសង់ សំណង អាកាសយាន្ដដ្ឋានអន្ដរជាតិ ភ្នពេញថ្មី ខេត្ដកណ្ដាល ។ នៅរសៀលថ្ងៃទី០៣ វិច្ឆិកា ២០២១ ពិធីចុះហត្ថលេខា រវាង លោក Charles vann នាយក ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC), និង. លោក Honn Sorachna នាយកធនាគារ
Cambodia Airport Investment (CAIC) និងធនាគារ Prince Bank ដោយបានសម្រេច វិនិយោគលើទឹក ប្រាក់ចំនួន ១៥ លានដុល្លារអាមេរិក លើវិស័យ សញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាស យាន្តដ្ឋានអន្តរជាតិ ភ្នំពេញថ្មី)(NPPIA)(ការបោះ ផ្សាយជាលក្ខណះបុគ្គល)។ ទឹកប្រាក់វិនិយោគដែលទទួល បានពីសញ្ញាបណ្ណរបស់ NPPIAនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការ អភិវឌ្ឍន៍ NPPIA នៅខេត្តកណ្តាល។

លោកHonn Sorachna នាយកធនាគារ
Cambodia AirportInvestment (CAIC) បានបញ្ជាក់ថា៖ គម្រោងNPPIA បច្ចុប្បន្នសម្រេចបាន26% លើចំនួនទឹកប្រាក់សរុប 346លាន ដុល្លារអាមេរិក)ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួ (ចដោយ CAIC ។

លោកHonn Sorachnaបានបន្ដថា៖ គម្រោង NPPIA រំពឹងថានឹងត្រូវដាក់អោយធ្វើប្រតិបត្តិការ នៅឆ្នាំ២០២៣។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5%ក្នុងមួយឆ្នាំ ជាមួយ នឹងរយះពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុនOCIC ។
លោកCharles vann នាយកក្រុមហ៊ុន Overseas Cambodian(OCIC) បានបញ្ជាក់ ឲ្យដឹងដែរថា៖ ក្រុមហ៊ុនOCIC គឺជាក្រុមហ៊ុន វិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេស កម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជា មួយនឹងគម្រោងសំខាន់ៗ ជាច្រើនដូចជាNPPIA ទីក្រុងកោះពេជ្រ,កោះនរា,ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

ដោយឡែកក្រុមហ៊ុនOCIC គឺជាដៃគូ ដ៏ល្អជាមួយ ក្រុមហ៊ុន CAIC ដែលបានបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនានៃការសាងសង់ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ។
ដោយឡែក ធនាគារព្រីនស៍ គឺជាធនាគារមួយក្នុង ចំណោមធនាគារដែលរីកចម្រើនលឿនបំផុត ហើយមានក្តីប្រាថ្នាក្លាយ ជាអ្នក ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ធនាគារឌីជីថលល្អបំ ផុតនៅកម្ពុជា ឈានមុខគេតាមរយៈបណ្តាញឌីជីថល ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ជាមួយនឹងមូលដ្ឋានដើមទុនដ៏រឹងមាំ បច្ចេកវិទ្យាដ៏ទំនើប ជំនាញដ៏រឹងមាំ និងចំណេះដឹង ទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ ធនាគារផ្តោតការយកចិត្តទុកដាក់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ អាជីវកម្មរបស់ សហគ្រាសធុនតូច និងមធ្យម និងបណ្តុះបណ្តាលបុគ្គលិកជំនាញ ហើយធនាគារបាននឹងកំពុងពង្រីក សេវាកម្មអាទិភាព របស់ខ្លួនជាច្រើន ដើម្បីទាក់ទាញទីផ្សារដែល កំពុងរីកចម្រើន និងសម្បូរបែបក្នុងប្រទេសកម្ពុជា៕. សំរិត

អត្ថបទដែលជាប់ទាក់ទង