ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្រ្តី ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារកុមារ គង់ សីហា

35

 

សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីចូលរួមជាមួយឯកឧត្តមអភិបាលខេត្ត ទៀ សីហា នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន២០លានរៀល ជូនដល់ក្រុមគ្រួសាររបស់ក្មួយប្រុស គង់ សីហា។ ជាមួយគ្នានេះដែរ សម្តេចក៏បានរៀបចំឱ្យសាងសង់ផ្ទះ២ខ្នង ដោយ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីបង្កើតរបស់ម្តាយ គង់ សីហា ដែលមានផ្ទះនៅជាប់គ្នា និងមានជីវភាពខ្វះខាតដែរ។

ឯកឧត្តមអភិបាល ក៏បានផ្តល់ជូនទូរស័ព្ទដៃមួយគ្រឿង និងស្បៀងអាហារមួយចំនួនទៀត ព្រមទាំងបានផ្តាំផ្ញើរឱ្យឪពុកម្តាយរបស់សីហា ត្រូវធានាឱ្យបានពីអនាគតនៃការសិក្សារបស់សីហា ក៏ដូចជាយកឱកាសដ៏កម្រនេះរៀបចំអនាគតគ្រួសារ និងមុខរបរប្រចាំជីវិតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងប្រយត្ន័ប្រយែងផងដែរ។

បន្ទាប់ពីសម្តេចបានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។

ក្មេងប្រុស គង់ សីហា ជាសិស្សរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែក្មួយប្រុសមានចិត្តចង់រៀនសូត្រ តែជីវភាពក្នុងគ្រួសារមានការលំបាកដូច្នេះហើយបានជាសម្តេច ក៏ដូចជាសប្បុរសជនផ្សេងៗជាច្រើនបានជួយដល់ពួកគាត់ អាចឱ្យក្មេងប្រុសនេះ មានសម្ភារបានរៀនសូត្រ និងមានផ្ទះសម្បែងរស់នៅដូចជាគេដូចឯង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែដល់ឪពុកម្តាយរបស់កុមារ គង់ សីហា ត្រូវតែឱ្យកូនទៅរៀន ដោយខាងអាជ្ញាធរ និងជួយជ្រោមជ្រែង។ ហើយអាជ្ញាធរក៏កំពុងសិក្សាមើល ដើម្បីរកវិធីជួយគាត់ដើម្បីមានមុខរបរ ឬការងារធ្វើនៅក្នុងភូមិ ងាយស្រួលឱ្យកូនៗបានរៀនសូត្រ ទទួលបានចំណេះដឹង។

សូមបញ្ជាក់ថា សម្រាប់ផ្ទះ២ខ្នងដែលសម្តេចផ្តល់ជូននេះ ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីរបស់ម្តាយ គង់ សីហា ដែលមានជីវភាពខ្វះខាតដែរ។

លោកឃឹម ហ្វីណង់ បានថ្លែងថា ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរអត់ស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងនោះ អនុញ្ញាតឱ្យខ្ញុំបាទសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖

ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង