ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ការទិតៀន ដែលមិនចំណេញ

117

ភ្នំពេញ ៖ គេចាប់ផ្ដើមស្គាល់ពាក្យទិតៀនច្បាស់ បន្ទាប់ពីឆ្លងកាត់យុគសម័យប៉ុល ពត ។ កាលនោះមានតែអង្គការទេ ដែលមានសិទ្ធិទិតៀន ចំពោះអ្នកដែលគេចាត់ទុកថា មានកំហុសតែបើលោកក្លាហានហ៊ានទិតៀន អង្គការវិញនោះច្បាស់ជា ក ខ្លីហើយអាវ៉ា ។

នៅអាស៊ីនរណាមិនល្បីថា មហាសេដ្ឋីហុងកុង Jack Ma ជាអ្នកមានដែលឈរនៅលំដាប់ទី១នៅស្រុកចិនដែរ តែពេលនេះគាត់បានខ្ទាតមកឈរនៅលំដាប់ទី៥វិញហើយ ឯលោក Zhong Shanshan ជាថៅកែទឹកសុទ្ធបានទ្បើង ទៅលំដាប់លេខ១វិញ ជាមួយនិងទ្រព្យសម្បត្តិ៦០ពាន់លានដុល្លារ។

លោកមហាសេដ្ឋី Jack Ma ថៅកែក្រុមហ៊ុនអាលីបាបា ។ បន្ទាប់ពីក្រុងប៉េកាំងបើកយុទ្ធនាការសំដៅកំពូលអ្នកមាន ដែលធ្វើអោយគាត់ខាតបង់២០ពាន់លានដុល្លារ ស្មើនិង១/៣នៃទ្រព្យសម្បត្តិគាត់។
គាត់ក្លាយជាមុខសញ្ញានៃការកៀបត្បៀត ក្រោយពីគាត់ហ៊ានចេញមុខទិះតៀនបញ្ញត្តិករហិរញ្ញវត្ថុរបស់ចិន ដែលធ្វើអោយទ្រព្យសម្បត្តិ គាត់ខាតបង់នៅសល់តែ ៣៩,៦ពាន់លានដុល្លារប៉ុណ្ណោះ។

បែបនេះគេហៅថាក្លាហានជ្រុល ឬ ដូចពួកខ្មែរក្រហមហៅថាកង់ប្រវត្តិសាស្រ្តកំពុងតែវិល រឿងស្អីហ៊ានលូកដៃនោះ ?លូកដៃគឺដាច់ដៃ លូកជើងគឺដាច់ជើង លូក ក ដាច់ ក ៕

អត្ថបទដែលជាប់ទាក់ទង