ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន ប្រជុំគណៈបញ្ជាការឯកភាព ពង្រឹងការងារក្នុងមូលដ្ឋាន

47

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Zoom Meeting) ជាមួយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដោយផ្ដោតលើការងារសំខាន់ៗដូចខាងក្រោម៖

ទី១-ការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងមូលដ្ឋាន
ទី២-ការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារ
ទី៣-ការងារបន្តតាមដានត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត និងខារ៉ាអូខេ
ទី៤-ការងារសំអាត ប្រមូល និងដឹកជញ្ជូនសំរាម
ទី៥-ការងារគ្រប់គ្រង និងប្រមូលជនអនាថា
ទី៦-ការងាររៀបចំទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២១ និង
៧-បញ្ហាផ្សេងៗ។ដូចនេះសូមអស់លោក លោកស្រី ដែលចូលរួមប្រជុំស្ដាប់ផែនការនៅថ្ងៃនេះក្រោយប្រជុំចប់ត្រូវអនុវត្តន៍ការងារតាមខ្លឹមសារខាងលើអោយមានប្រសិទ្ធិភាព៕

 

អត្ថបទដែលជាប់ទាក់ទង