ឯកអគ្គរាជទូតអូស្រ្តាលី បានបើករថយន្តអគ្គិសនី Jaguar I-PACE ផ្ទាល់ទៅកាន់កម្មវិធីកិច្ចពិភាក្សា ស្តីពីកម្ពុជាដេីម្បីបរិស្ថានល្អ
ភ្នំពេញ៖ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានបើករថយន្តអគ្គិសនី Jaguar I-PACE ផ្ទាល់ទៅកាន់កម្មវិធីកិច្ចពិភាក្សា ស្តីពីកម្ពុជាដេីម្បីបរិស្ថានល្អ។
ថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាស្តីអំពីអនាគតនៃយានយន្តអគ្គិសនី នៅប្រទេសកម្ពុជា។
រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ជំនួយទៅដល់ ក្រសួងធនធានរ៉ែនិងថាមពល ដើម្បីរៀបចំយុទ្ធសាស្រ្ត វាយតម្លៃ និងធ្វើសមាហរណកម្មថាមពលកកើតឡើងវិញ ដែលអាចដើរតួជា
ប្លង់មេសម្រាប់អ្នកបង្កើតគោលនយោបាយ ដើម្បីរួមបញ្ជូលថាមពលកកើតឡើងវិញនៅក្នុងបណ្តាញចែកចាយអគ្កិសនី។
អូស្រ្តាលីក៏ជា ស្ថាបនិកឧបត្ថម្ភកម្មវិធីសប្តាហ៍ថាមពលស្អាត ឆ្នាំ២០២១ (Clean Energy Week 2021) ដែលបានប្រព្រឹត្តឡើងកាលពី
សប្តាហ៍មុននេះដែរ។
ឯកអគ្គរាជទូត Kang បានបើករថយន្តអគ្គិសនី Jaguar I-PACE ផ្ទាល់ទៅកាន់កម្មវិធីកិច្ចពិភក្សានេះ។ យើងទន្ទឹងរង់ចាំធ្វើការងារជាមួយកម្ពុជា ជួយសម្រួលទទួលយករថយន្តបែបនេះបន្ថែមទៀត ព្រមទាំងពង្រឹងតួនាទីរបស់ថាមពលកកើតឡើងវិញ ដែលដើរតួក្នុងការធ្វើឱ្យវាអាចកើតឡើង។