ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីសម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា​ សម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់

80

កំពង់ចាមៈ សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា​ សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ ទទួលបន្ទុកការងារគណៈសង្ឃ​ គណៈធម្មយុត្តិកនិកាយ ខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ បាន​នាំយក​អំណោយមនុស្សធម៌​ ផ្តល់​ជូន​ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម​ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ​ និងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ ​ក្នុងខេត្ត​កំពង់ចាម​។

លោក​ គួច​ ចំរើន​ អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយ ខេត្ត​កំពង់ចាម​ បានថ្លែងអំណរព្រះគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមង្គល​ទេព្វាចារ្យ​ នាពេលនេះ ខណៈដែល​ប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់ចាម​ បាននឹងកំពុងជួបការលំបាកដោយសារទឹកជំនន់​ និងតម្រូវការជំនួយសង្រ្គោះផងដែរ។

អំណោយទាំងនោះរួមមាន៖​ អង្ករ ចំនួន៣១៥០គីឡូក្រាម,​ មីចំនួន៩០កេស,​ ទឹកត្រីចំនួន២៤យួរ,​ ទឹកស៊ីអ៊ីវចំនួន៣៤យួរ,​ ទឹកដោះគោ ចំនួន១០០កំប៉ុង,​ ស្ករសចំនួន៧៥គីឡូក្រាម​ និងប្រឡុងចំនួន២ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង