ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមនចុះធ្វើ «ក» អ្នកដឹកអីវ៉ាន់ សំពីងសំពោង

45

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១នេះដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនហើយការងារនេះដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានចុះធ្វើការឃាត់ម៉ូតូសណ្ដោងរម៉កដែលដឹកអីវ៉ាន់សំពីងសំពោងដោយបើកបរនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញយកមកធ្វើការកិច្ចសន្យានិងធ្វើការអប់រំណែនាំអោយបញ្ឈប់ការបើកបរដឹកសំពីងសំពោងចូលមកក្នុងមូលដ្ឋានខណ្ឌចំការមនបន្តទៀត ។

ចំពោះការហាមប្រាមបែបនេះគឺដេីម្បីក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ឬគ្រោះថ្នាក់ជាយថាហេតុពិសេសនៅពេលព្រឹកនិងពេលល្ងាចដែលចរាចរណ៍មានការមមាញឹកនោះ។

មហាជនទូទៅពិសេសអ្នកធ្វើដំណើរតាមមធ្យោបាយនានាគឺពួកគាត់ទះដៃគាំទ្រចំពោះចំណាត់ការនេះព្រោះអីនាសព្វថ្ងៃនេះអ្នកប្រកបមុខរបរដឹកអីវ៉ាន់ឬទំនិញសំពីងសំពោងតាមម៉ូតូសណ្ដោងតកន្តុយវែងៗគឺពួកគាត់បើកបរគ្មានប្រណីតាមដងផ្លូវហើយតែងតែបង្កគ្រោះថ្នាក់ជាហូរហែតាមដងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង