ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង យកបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តលង្កា

135

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងតំណាងលោក ធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង ដោយបានយកនូវបច្ច័យទៅប្រគេនដល់ព្រះសង្ឍដែលគង់ចាំព្រះវស្សានៅវត្តលង្គាព្រះកុសុមារាមដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថារដ្ឋបាលខណ្ឌបឹងកេងកងក្រោមការដឹកនាំពីសំណាក់លោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកងដោយជានិច្ចកាលលោកអភិបាលខណ្ឌតែងតែមានការគិតគូជាខ្លាំងទាំងវិស័យពុទ្ធចក្រ និង អាណាចក្រពោលគឺដោយដើរទន្ទឹមគ្នាបានយកបច្ច័យ .គ្រឿងបរិភោគទៅប្រគេនដល់ព្រះសង្ឃនៅតាមទីវត្តអារ៉ាមនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងពិសេសនាសម័យកូវីដ១៩នេះតួយ៉ាងដូចនៅថ្ងៃនេះគឺយកបច្ច័យទៅប្រគេនដល់ព្រះសង្ឃនៅវត្តលង្កា។

ហើយក្នុងនោះដែរចំពោះវិស័យអាណាចក្រវិញគឺលោកអភិបាលខណ្ឌបឹងកេងកងតែងតែដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការងារសង្គមក្នុងមូលដ្ឋាននិងចុះសាកសួសុខទុក្ខដល់បងប្អូនប្រជាជនព្រមទាំងយកអំណោយចែកជូនប្រជាជនដែលមានជីវភាពក្រីក្រទុកដោះស្រាយការខ្វះខាតប្រចាំថ្ងៃជាហូរហែនាសម័យកូវីដ១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង