លោកឃួង ស្រេង និងលោកស្រីតំណាងសម្តេចតេជោហ៊ុន សែន កំពុងអញ្ជើញសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តនាគវ័ន
ភ្នំពេញ៖ លោកឃួង ស្រេង និងលោកស្រីតំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ កញ្ញា នេះបានកំពុងអញ្ជើញសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
គួរបញ្ជាក់ថា នៅមុនដំណើរការនៃពិធីខាងលើនេះ ពោលគឺកាលពី ព្រឹកថ្ងៃ៨រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក្ត ព .ស. ២៥៦២ ត្រូវនឹងថ្ងៃច័ន្ទទី០៣ខែកញ្ញាឆ្នាំ២០១៨នេះ រដ្ឋបាលសាលាខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុន ដឿន ជាអភិបាលនៃគណៈ អភិបាលខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង និងមន្ត្រីរាជការ ការិយាល័យ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តនាគវ័ន បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាមួយ ដើម្បី សុំសេចក្តីសុខ សេចក្តីចំរើននៃពិធីសម្ពោធនេះផងដែរ។
សមិទ្ធផលនានា ដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះរួមមាន មហាកុដិព្រះចៅអធិការ និង សមិទ្ធផលនានា ក្នុងវត្តនាគវ័ន៕