ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាចំនួន២លានរៀល ដល់គ្រួសារក្រីក្រមួយគ្រួសារ ដែលប្រពន្ធទើបសម្រាកូន ហើយកូនដែលសម្រាលមកភ្លាមនោះ មានបញ្ហារលាកសួត ធ្ងន់ធ្ងរ

57

 

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកាចំនួន២លានរៀល ទៅឧបត្ថម្ភ ដល់គ្រួសារក្រីក្រមួយគ្រួសារ ដែលប្រពន្ធទើបសម្រាកូន ហើយកូនដែលសម្រាលមកភ្លាមនោះ មានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងបន្តសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយប្តីធ្វើការជា សន្តិសុខឯកជន ខ្វះខាតថវិកា សំរាប់សម្រាលនិងព្យាបាលកូននោះ ដោយសារតែជីវភាពក្រីក្រលំបាក។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រួសារក្រីក្រនេះ មានប្តីឈ្មោះ សំ កុសល ធ្វើការជាសន្តិសុខឯកជន និងប្រពន្ធ ឈ្មោះ ប៉ែន វិសាល ជាមេផ្ទះ រស់នៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទារកដែលសម្រាលមកមានបញ្ហារលាកសួត ធ្ងន់ធ្ងរ នោះមានឈ្មោះ សំ ប៊ុនសុង។
លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា ការផ្តល់ជំនួយថវិកាចំនួន ២លានរៀលនេះ គឺជាផ្នែកមួយជួយរំលែកការលំបាកដល់គ្រួសារក្រីក្រខាងលើ សម្រាប់យកទៅចេញថ្លៃសម្រាលកូន និងយកមកព្យាបាលជម្ងឺទារកនោះផងដែរ ក្នុងនោះក្រោយទទួលបានថវិកាឧបត្ថម្ភខាងលើ គ្រួសាររងគ្រោះបានបានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីឲ្យរូបលោកនិងភរិយា បានយកថវិកានេះទៅចេញថ្ងៃសម្រាល និងយកមកព្យាបាលជំងឺ ទារក ដែលសម្រាលមក ហើយមានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យពេលនេះ និងបានជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អនិងប្រកបដោយពុទ្ធពរគ្រប់ប្រការ៕

អត្ថបទដែលជាប់ទាក់ទង