ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីអ្នកនាង សិទ្ធី នីកា ទើនិង សម្រាលបុត្រ រួចក្ដីតែ ការងារ សិល្បៈ មិនបោះបងឡើយ

113

ភ្នំពេញ៖ ក្រឡេកមកមើលតារាសម្ដែងស្រីវ័យក្មេងអ្នកនាង សិទ្ធី នីកា បន្ទាប់ពីសម្រាលបាន កូនម្នាក់រួច នាងនៅតែបន្តការងារសិល្បៈដដែល មិនបោះបង់អាជីពសិល្បៈឡើយ។ ម្យ៉ាងបន្ទាប់ពីបង្ហាញវត្តមានលើវិថីសិល្បៈសារជាថ្មី អ្នកម្ដាយសម័យថ្មីរួបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់ទិសទី។ ជាពិសេស នាងរឹតតែមានការងារច្រើនជាពេលមុន ខណៈទទួលថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់យ៉ាងដូច្នេះ។
ពិតណាស់ គ្រប់រឿងដែលអ្នកនាង សិទ្ធី នីកា សម្ដែងសុទ្ធសឹងតែដើរតួឯក ហើយជាប្រភេទសាច់រឿងល្អ ដែលមានអ្នកចូលចិត្តទស្សនាច្រើនថែមទៀតផង។​ ក្នុងនោះដែរ បើងាកទៅមើលពីរូបសម្ផស្សរបស់តារាស្រីរូបនេះវិញ ទោះមានកូនមួយក៏ពិតមែន ប៉ុន្តែសម្រស់នាងកាន់តែស្រស់ស្អាត លេចធ្លោគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងពេលមុនៗទៅទៀត។
តួយ៉ាង ក្រៅពីរូបសម្រស់ស្រស់សោភា អ្នកនាង សិទ្ធី នីកា នៅតែអាចថែរក្សារូបរាងដងខ្លួនឲ្យនៅស្អាត ស្គម ស្លៀមបានយ៉ាងគួរឲ្យសរ សើរ។ ជាមួយគ្នានេះដែរ មុននេះតារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេងនឹងសម្រស់ខ្លួនជាថ្មីម្ដងទៀត ស្របពេលដែងតែងខ្លួនស្លៀកឈុតចំហរដើមទ្រូងយ៉ាងស៊ិចស៊ីពេញទំហឹងយ៉ាង ដូច្នេះ។ បន្ទាប់ពីបង្ហោះរូបភាពស្លៀកឈុតពណ៌ សាច់បញ្ចេញដើមទ្រូងរួច ក៏មានហ្វេនជា ច្រើន បានសរសើរពីរូបរាងនាងគ្រប់ៗគ្នាតែម្ដង៕.
សំរិត

អត្ថបទដែលជាប់ទាក់ទង