ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនADVANT TRAVEL GOODS ផលិតវ៉ាលិសគ្រប់ប្រភេទ និងកៅអីចល័ត សម្រាប់ដំណើរកម្សាន្ត
ភ្នំពេញ ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិ តវ៉ាលិសគ្រប់ប្រភេទនិងកៅអីចល័ត សម្រាប់ដំណើរកម្សាន្តរបស់ក្រុមហ៊ុន ADVANT TRAVEL GOODS (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៧កន្លែង៕