ខណ្ឌចំការមន! យកថ្ងៃចុងសប្ដាហ៍ ធ្វើការងារបក្ស..!
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាធិការបក្សខណ្ឌចំការមនលោកថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និង ជាអភិបាលខណ្ឌចំការមនបានដឹកនាំកិច្ចប្រជុំជាមួយអស់លោក-លោកស្រីដែលជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ និង លោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ សង្កាត់នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌចំការមននៃរាជធានីភ្នំពេញ។
លោកប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមនបានមានមតិលើកឡើងថា ចំពោះកិច្ចប្រជុំនៅពេលនេះមានរបៀបវារៈដូចខាងក្រោម៖
ទី១-មតិបើកអង្គប្រជុំរបស់លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ
ទី២-ត្រួតពិនិត្យការងារសរសេររបាយការណ៍ ស្ដីពីការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់អាណត្តិទី៤ (២០១៧-២០២២) និងការងារសរសេរគោលនយោបាយអភិវឌ្ឍន៍អាណត្តិទី៥ (២០២២-២០២៧)
ទី៣-ត្រួតពិនិត្យការងារកសាងសមាជិកបក្សតាមសន្ទស្សន៍ផែនការ ៨០%
ទី៤-ការរៀបចំបញ្ចូលបេក្ខជនទៅក្នុងតារាងសង្ខេបលទ្ធផលពិនិត្យ និងវាយតម្លៃជ្រើសរើសបេក្ខជនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ (២០២២-២០២៧)
ទី៥-ការងារបណ្ដាញព័ត៌មានសង្គម
ទី៦-មតិដឹកនាំរបស់លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ៕