ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ៖ រំលែកទុក្ខជូន ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

83

ភ្នំពេញ៖ លិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល។

ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ ដោយបានទទួលដំណឹងថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ទទួលអនិច្ចកម្មនៅថ្ងៃសុក ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកន្ធត្តមកិតិ្ដនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា គឺជា ការបាត់បង់ដ៏ធំធេងនូវឪពុក ជីតា និងញាតិមិត្តនៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃរួមចំណែកយ៉ាងសកម្មទាំង កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីជាមួយស្ថាប័នរដ្ឋសភា នៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការរួមចំណែកពង្រឹងនីតិរដ្ឋនៅកម្ពុជា តាមរយៈការអនុវត្តមុខងារ នីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារជាតំណាងប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំសូមសម្ដែង នូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង