ដាច់ខ្សែរ៉តនៅសំណង់ កាស៊ីណូ Diamond Crown បណ្តាលឱ្យស្លាប់មនុស្សចំនួន ៤នាក់
ប៉ៃលិន៖ ករណីដាច់ខ្សែរ៉តធ្លាក់មកក្រោម បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤នាក់ របួសធ្ងន់ម្នាក់ នៅចំណុចការដ្ឋានសំណង់សណ្ឋាគារ Diamond Crown និងកាស៊ីណូ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។
ហេតុការនេះបណ្តាលមកពីមេជាងសំណង់ ខ្វះការប្រុងប្រយ័ត្ន ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល និងសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះរួមមានៈទី១-ឈ្មោះ ធន កក ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់), ទី២-ឈ្មោះបុរី ភេទ ប្រុស អាយុ២៣ឆ្នាំ (ស្លាប់), ទី៣-ឈ្មោះ ប្រាក់ ឃឿន ភេទ ប្រុស អាយុ៣៨ឆ្នាំ (ស្លាប់), ទី៤-ឈ្មោះ លីម វែង ភេទ ប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) និងទី៥-ឈ្មោះ តន ភេទ ប្រុស អាយុ ៣២ឆ្នាំ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
មូលហេតុដោយសារផ្ទុកមនុស្ស និងសន្លឹកពីដាន លើសចំណុះទើបបណ្ដាលអោយដាច់ខ្សែរ៉តធ្លាក់ ៕