ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីប្រធាន អនុសាខាសមាគមន៍នារី ខណ្ឌបឹងកេងកង និងលោកស្រីអភិបាលរងខណ្ឌ ចុះសួរសុខទុក្ខ លោកស្រីសមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ ដល់លំនៅស្ថានពេលសម្រាកព្យាបាលជម្ងឺ..!

87

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគន៏នារីខណ្ឌបឹងកេងកង .លោកស្រី​ ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិងជា តំណាងលោក​ ធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង នឹង​ លោកស្រី​ ម៉ែន សុភាវី ប្រធាន​ គ​.ក​.ស​.ក​ ខណ្ឌ​ បឹងកេងកងដោយបានដឹកនាំក្រុមកាងារ​ នៃគណៈកម្មាធិការពិគ្រោះយោបល់​កិច្ចការ​ ស្ត្រី និងកុមារខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញបានអញ្ជើញចុះទៅសាកសួរសុខទុក្ខលោកជំទាវ​ ឃួន​ គឹមនី​ សមាជិកាក្រុមប្រឹក្សា​រាជធានីភ្នំពេញនឹងជាប្រធានគ​.ក.​ស​.ក រាជធានី​ សមាជិកា គ.ក.ស.កខណ្ឌ-សង្កាត់ ដែលកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋានគាត់ និង បានចូលរួមជួយឧបត្ថម្ភនូវថវិកាសរុបថវិកាចំនួន១,០០០,០០០(១លានរៀល)ផងដែរសម្រាប់ដោះស្រាយចាយវាយក្នុងការទិញថ្នាំសម្រាប់ព្យាបាលជម្ងឺនិងប្រើប្រាស់អ្វីផ្សេងៗទៀតទៅតាមតម្រូវការរបស់ក្រុមគ្រួសារអ្នកជម្ងឺ។
ឆ្លៀងក្នុងឱកាសនោះផងដែរលោកស្រី ស៊ុយ សែនសករាជ និងក្រុម​កាងារ​សូមជូនពរដល់លោកជំទាវទទួលបាននូវសុខភាពល្អនឹងឆាប់ជាសះស្បេីយពីជំងឺក្នុងពេលឆាប់ៗនេះផងដែរ។
ជាមួយគ្នានេះផងដែរខាងក្រុមគ្រួសារអ្នកជម្ងឺគាត់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមន៍នារីខណ្ឌបឹងកេងកងនិងលោកស្រីអភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌបឹងកេងកងដែលបានដឹកនាំក្រុមការងារចុះមកសាកសួរសុខទុក្ខអ្នកជម្ងឺដល់លំនៅស្ថានដូចនេះសូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង