ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នឹងប្រកាសដាក់ឱ្យ អនុវត្តកម្មវិធីបណ្តុះបណ្តាល អក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា

60

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំ“ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា, ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក តាមប្រព័ន្ធចម្រុះ (ចូលរួមផ្ទាល់ និងអនឡាញ) ។

ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ មាន កិត្តិយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យបានជ្រាបថា ដើម្បីចូល រួមដល់ការអនុវត្ត “យុទ្ធនាការអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍” និងដើម្បីឆ្លើយតបនឹង តម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំ “ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្ម ឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា អមជាមួយការប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម” ក្រោម អធិបតីភាពរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា,ជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០៕

អត្ថបទដែលជាប់ទាក់ទង