ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ចេញផ្សាយវីដេអូណែនាំពីនីតិវិធីស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មបៀរហ្កាឌិន

38

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញផ្សាយវីដេអូ ស្ដីពីនីតិវិធីស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មបៀរហ្កាឌិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា ក៏ដូចជារក្សានិរន្តរភាពអាជីវកម្មនេះផងដែរ។

នៅក្នុងវីដេអូបានបញ្ជាក់ថា ស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មបៀរហ្កាឌិននេះ ត្រូវបានរៀបចំជា៦ចំណុច រួមមាន៖

១៖ គោលការណ៍ណែនាំសុវត្ថិភាពភ្ញៀវ

២៖ គោលការណ៍ណែនាំសុវត្ថិភាពបុគ្គលិក

៣៖ គោលការណ៍ណែនាំការរៀបចំបរិវេណទីតាំងអាជីវកម្មបៀរហ្កាឌិន

៤៖ គោលការណ៍ណែនាំនៅកន្លែងទទួលទានអាហារ និងភេសជ្ជៈ

៥៖ គោលការណ៍ណែនាំការរៀបចំផ្ទះបាយ និងបុគ្គលិកផ្នែកចម្អិន

៦៖ គោលការណ៍ណែនាំការរៀបចំយន្តការអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង