ក្រសួងការបរទេសបង្ហាញ លទ្ធផលនៃ ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី ម៉ារីស ផែន បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា គឺពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះ លោកស្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីផងដែរ។