អាជ្ញាធរខណ្ឌទួលគោក ចុះសម្អាតផ្លូវ និងប្រមូលសំរាម ចេញពីចិញ្ចើមផ្លូវនៅទីតាំងចំនួន ៣ កន្លែង រួមមាន ផ្លូវ ៦០៨ កែង ផ្លូវ ២៥៣ , ផ្លូវ២៨៣ កែង ផ្លូវ៦០៨ និង ផ្លូវ៥២៨ កែង ផ្លូវ ២៨៥ក្នុងសង្កាត់បឹងកក់ទី១
ភ្នំពេញ៖នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ ចុះសម្អាតផ្លូវ និងប្រមូលសំរាមចេញពីចិញ្ចើមផ្លូវនៅទីតាំងចំនួន ៣ កន្លែង រួមមាន ផ្លូវ ៦០៨ កែង ផ្លូវ ២៥៣ , ផ្លូវ២៨៣ កែង ផ្លូវ៦០៨ និង ផ្លូវ៥២៨ កែង ផ្លូវ ២៨៥ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
បន្ទាប់មកទៀតអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកជា ពិសី អភិបាលខណ្ឌទួលគោក ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ បានចុះពិនិត្យ និងដោះស្រាយ បញ្ហាទឹកដក់នៅលេីកំណាត់ផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ ដោយសារ នៅពេលមានភ្លៀងធ្លាក់ បង្កអោយមានទឹកដក់នៅលេីផ្លូវ ព្រោះតែនៅទីតាំងនេះមិនមានប្រព័ន្ធលូទឹកភ្លៀងនោះទេ។
ស្ថិតក្នុងទិដ្ឋភាពជាក់ស្ដែង រដ្ឋបាលខណ្ឌ បានដោះស្រាយបោសសម្អាតទឹកចេញសិន នៅថ្ងៃស្អែក រដ្ឋបាលខណ្ឌ នឹងបន្តយកគ្រឿងចក្រ មកកាយបើកផ្លូវបង្ហូរទឹក ជាពិសេស រដ្ឋបាលខណ្ឌ នឹងរៀបចំផែនការដាក់លូ ដើម្បីរំដោះទឹកចេញ កុំអោយលិចលង់លើផ្លូវជាបន្តទៀត៕