ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក រ៉ូហ្វី អូស្មាន ប្រគលអណ្ដូងទឹកស្អាត ចំនួន៣៣២ អណ្តូង និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋស្រុកត្បុងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រើប្រាស់ ក្នុងប្រយោជន៏រួម

75

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានដឹកនាំគណៈប្រតិភូ អញ្ជើញសាកសួរសុខទុក្ខ ចែកអំណាយ និង ប្រគល់អណ្ដូងទឹកស្អាតប្រើម៉ូទ័រ ជូនដល់ប្រជាពលរដ្ឋរស់នៅ ឃុំថ្មពេជ្រ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក តំណាងរាស្ត្រ បានពាំនាំ នូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ជូនចំពោះថ្មើរបងប្អូនប្រជាពរដ្ឋ ដោយក្តីនឹករលឹកនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។ ឯកឧត្ដម រ៉ូហ្វី អូស្មាន់ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋសូមយកកូនចៅទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ និងរក្សាអម័យខ្ពស់ក្នុងការរស់នៅតាមបែបគន្លងថ្មី ។

បន្ថែមពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលាបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក កេង ប៊ុណ្ណា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ឯកឧត្តមតំណាងរាស្រ្ត ដែលបានប្រគល់អណ្ដូងចំនួនច្រើនដល់ខេត្តរបស់លោក ដែលជាការរួមចំណែកដោះស្រាយ នូវការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានកោត សរសើរចំពោះទឹកចិត្តរបស់បងប្អូនសហគមន៍ខ្មែរឥស្លាម ដែលជានិច្ចកាលតែងតែចូលរួមអភិវឌ្ឍសង្គមតាមរយៈការងារមនុស្សធម៌ជាច្រើនកន្លងមក ។ លើសពីនេះក៏សូមការប្រសើរនិងអរគុណចំពោះសមានចិត្តរបស់បងប្អូនសាសនិកឥស្លាមទាំងអស់ ដែលតែងតែគាំទ្រនិងផ្ដល់ទំនុកចិត្តដល់គណបក្សប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតរបស់បងប្អូនដោយសុភវិនិច្ឆ័យជាទីបំផុត។

អណ្ដូងទឹកស្អាតបំពាក់ដោយម៉ូទ័រ ដែលប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន ៣៣២ អណ្តូង ដែលគិតជាថវិកាសរុប៩៩,៦០០$ ជាជំនួយរបស់សប្បុរសជន ពីប្រទេសម៉ាឡេសុី និងកញ្ចប់អំណោយរួមមាន , អង្ករ ២០គីឡូ ក្រាម ចំនួន ១០០កញ្ចប់ សរុបថរិកា ១,០០០$, សំលៀកបំពាក់ថ្វាយបង្គុំស្រី្ត ១០០ឈុត សរុបថរិកា ៧៥០$, គម្ពីអាល់គួអាន ២៨០ ក្បាល ដំណាប់ល្មើ ១៦០ កញ្ចប់ និង ឈុតរុំសាកសព ចំនួន ១០០ឈុត ជាជំនួយរបស់សប្បុរស់ជនប្រទេសម៉ាឡេស៊ី ផ្ដល់ជូនតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង