ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន ប្រជុំពង្រឹងការបក្សនិងការងារចុះបោះឆ្នោត..!

81

 

ភ្នំពេញ៖នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន នៃរាជធានីភ្នំពេញ ដោយកាលពីព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១នេះលោកថេង សុថុល ប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងជាអភិបាលខណ្ឌចំការមនបាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន នៃរាជធានីភ្នំពេញដោយលើកយកនូវរបៀបវារៈសំខាន់ៗដូចខាងក្រោមនេះ៖
ទី១-ការងារចុះឈ្មោះបោះឆ្នោត។
ទី២-ត្រួតពិនិត្យការងារឆ្ពោះ ទៅកាន់ការបោះឆ្នោត។
ទី៣-ការងារហ្វេសប៊ុក។និង
ទី៤-ការងារផ្សេងៗ។

ឆ្លៀតក្នុងឳកាសនោះផងដែរលោកប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមនថេង សុថុល ក៏បានយកអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និង ជាអភិបាលរាជធានីភ្នំពេញទៅចែកជូនដល់គណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ ដោយក្នុងមួយសង្កាត់ ៗទទួលបានអង្ករ ចំនួន ០១តោន ដើម្បីយកទៅចែកជូនបងប្អូនប្រជាជនឬសមាជិក សមាជិកានៃគណបក្សដែលមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋានសង្កាត់ទាំង០៥ នៃខណ្ឌចំការមននៃរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង