ក្រុមការងារថ្នាក់ស្រុកកៀនស្វាយ ចុះជួយមូលដ្ឋានឃុំសំរោងធំចុះចែក អំណោយដល់ប្រជាជនទីទ័ល ក្ររងគ្រោះដោយជំនន់ទឹកភ្លៀង..!
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង ជាក្រុមការងារថ្នាក់ស្រុកចុះជួយមូលដ្ឋានឃុំសំរោងធំបានជួបសំណេះសំណាលដោយសាកសួសុខទុក្ខជាមួយបងប្អូនផ្ទាល់គឺដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគាត់និងក្ដីកង្វល់លើផ្នែកជីវភាពនិងតម្រូវការចាំបាច់សូមអោយក្រុមការងារថ្នាក់ស្រុកជួយដោះស្រាយជាបន្ទាន់ពោលគឺសៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារដែលខូចប្រើប្រាស់មិនកើតដោយសារទឹកលិច។
ក្រោយទទួលបាននូវសំណើរនិងតម្រូវការចាំបាច់នោះភ្លាមលោកអធិការស្រុកកៀនស្វាយគាត់ទទួលយកសំណើរពីប្រជាជនដោយបញ្ជាទៅដល់សមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ឃុំសំរោងធំធ្វើសៀវភៅស្នាក់នៅជូនពួកគាត់ហើយរៀបចំឯកសារសម្រាប់ធ្វើសៀវភៅគ្រួសារជូនដល់ពួកគាត់ជាបន្ទាន់ផងដែរ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង ជាក្រុមការងារថ្នាក់ស្រុកចុះជួយមូលដ្ឋានឃុំសំរោងធំទទួលយកសំណើរខាងលើនេះខណៈពេលចុះចែកអំណោយជូនដល់បងប្អូនប្រជាជនក្រីក្រចំនួន១៥គ្រួសារនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដែលពួកគាត់រងគ្រោះដោយជំនន់ទឹកភ្លៀងនាចុងរដូវវស្សាឆ្នាំនេះពោលគឺឆ្នាំ២០២១។
នៅចំពោះមុខនេះប្រជាជនទីទ័លក្រប្រមាណ១៥គ្រួសារដែលរស់នៅក្នុងមូលដ្ឋានភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយដោយមានការអាណិតអាសូរពីសំណាក់លោកព្រុំ សំណាង អធិការស្រុកកៀនស្វាយ និង ជាក្រុមការងារថ្នាក់ស្រុកចុះជួយមូលដ្ឋានឃុំសំរោងធំដែលអមដំណើរដោយអស់លោក លោកស្រីជាអធិការរងស្រុកព្រមទាំងសហការីអញ្ជើញជួបសំណេះសំណាលដោយចែកអំណោយជូនដល់ពួកគាត់ទុកដោះស្រាយជីវភាពកាលពីរសៀលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១នេះ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង ជាក្រុមការងារថ្នាក់ស្រុកបានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកំពុងមានជីវភាពខ្វះខាតចំនួន១៥គ្រួសារទុកដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលផងដែរ។ហើយអំណោយដែលចែកជូនប្រជាជនក្រីក្រទាំង១៥គ្រួសារនោះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម.មី១កេស ម៉ាស១ដុំ ទឹកត្រី១យួរ ត្រី«ខ»កំប៉ុង១យួរនិងថវិកា២មុឺនរៀលផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង ជាក្រុមការងារថ្នាក់ស្រុកបានមានមតិលើកឡើងដោយរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់នៅមូលដ្ឋានឃុំសំរោងធំពិសេសបងប្អូនមកទទួលអំណោយនៅរសៀលថ្ងៃនេះសូមអោយបន្តមើលថែទាំសុខភាពជាប្រចាំ និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។
ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕