ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ ថវិកាអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ មិនបាត់បង់ទៅណាទេ គ្រាន់តែកន្លែងខ្លះ បើកជូនបានលឿន កន្លែងខ្លះបើកយឹត

332

ភ្នំពេញ ៖ ឆ្លើយតបអាខោនហ្វេសប៊ុក Onn Lyly ដែលមិនទាន់ទទួលបានប្រាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រួសារសពនឹងទទួលបាន២លានរៀល។ថវិការមិនបាត់បង់ទៅណាទេគ្រាន់តែកន្លែងខ្លះបើកជូនបានលឿនកន្លែងខ្លះបើកយឹត។សុំការយោគយល់ផង។

សូមបញ្ជាក់ថាថវិកាផ្តល់ជូនតែអ្នកមរណភាពដោយកូវីត
ពិតប្រាកដនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។
សុំក្រសួងសុខាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពន្លឿនការ
បើកផ្តល់សាច់ប្រាក់ដល់គ្រួសារសព។

ហ្វេសប៊ុក Oun Lyly បានសរសេររៀបរាប់ថា សូមអនុគ្រោះដល់កូនចៅផងកូនមានសំណួរមួយចង់សួរ ទៅសម្ដេចពុកថាអ្នកស្លាប់ដោយជំងឺកូវីដតើត្រូវទទួល បានប្រាក់ឧបត្ថម្ពពីខាងក្រសួងដែរឬយ៉ាងណាពីព្រោះ លោកឪពុកជាទីស្រឡាញ់របស់ខ្ញុំបានស្លាប់កាលពី ថ្ងៃទី5/11/21នេះនៅ សូមសម្តេចពុកមេត្តាអនុគ្រោះដល់ កូនផងពីព្រោះគ្រួសារបស់កូនក្រខ្សត់ហើយមិនទាន់ ទទួលបានប្រាក់ជំនួយឧបត្ថម្ភពីក្រសួងទេ សូមសម្តេច ពុកមេត្តាអភ័យទាសនឹងអនុគ្រោះដល់កូនផង។

ឆ្លើយតបអាខោនហ្វេសប៊ុក Onn Lyly នោះ សម្តេចតេជោ សរសេរខំមិនក្នុងផេកSamdech Hun Sen, Cambodian Prime Ministerថា Oun Lyly គ្រួសារសពនឹងទទួលបាន២លានរៀល។ ថវិកាមិនបាត់បង់ទៅណាទេគ្រាន់តែកន្លែងខ្លះបើក ជូនបានលឿនកន្លែងខ្លះបើកយឺត។ សុំការយោគយល់ផង។
សូមបញ្ជាក់ថាថវិការផ្ដល់ជូនតែអ្នកមរណភាពដោយកូវីដពិតប្រាកដនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។
សុំក្រសួងសុខាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពន្លឿនការបើកផ្តល់សាច់ប្រាក់ដល់គ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង