ឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្ត ចុះទៅសិក្សាដក ពិសោធន៍ការកសាង សមាជិកគណបក្សនៅ ឃុំទឹកថ្លា និងឃុំទឹកល្អក់ ក្នុងស្រុកព្រៃនប់
ព្រះសីហនុ៖ នាថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្ត បានចុះទៅសិក្សាដកពិសោធន៍ការកសាងសមាជិកគណបក្សនៅឃុំទឹកថ្លាវេលាម៉ោង៨ព្រឹកនិងឃុំទឹកល្អក់វេលាម៉ោង១៣ក្នុងស្រុកព្រៃនប់ ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានសាខាគណបក្សភូមិគ្រប់ភូមិនិងប្រធានគណ:កម្មាធិការគណបក្សឃុំរួចមក ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងពិសេសផែនការសកម្មភាពកសាងសមាជិកគណបក្សដែលមកទល់បច្ចុប្បន្នបានចំនួនជាង៨០ភាគរយធៀបជាមួយប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០។
ឯកឧត្តមប្រធានបានមានប្រសាសន៍ថានឹងយកផែនការសកម្មភាពនៃការកសាងសមាជិកគណបក្សរបស់ឃុំទាំងពីរចងក្រងជាឯកសារជំនួយស្មារតីផ្សព្វផ្សាយដល់ឃុំសង្កាត់ដ៏ទៃទៀតដើម្បីសិក្សាដកពិសោធន៍។
ឯកឧត្តម ប្រធានក៏បានផ្តល់ធាតុចូលបន្ថែមពីការដោះស្រាយបញ្ហាប្រឈមដែលសាខាបក្សភូមិនិងគណបក្សឃុំបានលើកឡើងព្រមទាំងបានណែនាំឱ្យបន្តយកចិត្តទុកដាក់អនុវត្តសកម្ម ភាពការងារក្នុងតំណាក់កាលទី១នៃផែនការសកម្មភាពរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២។ឯ.ឧប្រធានបានប្រគល់ថវិការបស់សម្តេចតេជោហ៊ុន សែនជូនសមាជិកចូលរួមក្នុងម្នាក់១០០.០០០រៀលនិងជូនគណបក្សឃុំក្នុង១ឃុំចំនួន៣.០០០.០០០រៀល។