អាជីវករនៅផ្សារតាកែវធំ នាំគ្នាផ្ទុះការតវ៉ា ករណីរុះរើផ្សារធំតាកែវដើម្បីសាងសង់ថ្មី
តាកែវ ៖ អាជីវករនៅផ្សារតាកែវធំជាង១០០០នាក់បាននាំគ្នាផ្ទុះការតវ៉ា និងដង្ហែមកសាលាខេត្តតាកែវ សុំកិច្ចអន្តរាគម៍ពីឯកឧត្តមអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីរុះរើផ្សារធំតាកែវដើម្បីសាងសង់ថ្មី។
ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបជាមួយតំណាងបងប្អូនអាជីវករផ្សារធំតាកែវ ដើម្បីរកដំណោះស្រាយ នៅខាងមុខសាលាខេត្តតាកែវ បន្ទាប់ពីមានការផ្ទុះតវ៉ារឿងគម្រោងវិនិយោគសាងសង់ផ្សារធំតាកែវ។
ក្រុមអាជីវករនៅផ្សាតាកែវធំទាមទារ ឱ្យអាជ្ញាធរខេត្តលុបចោលគម្រោងសាងសង់ផ្សារថ្មី។
អាជីវករឱ្យដឹងថា ពេលកន្លងមក មានឈ្មួញកណ្ដាលស្នើសុំរុះរើផ្សារធំតាកែវ ដើម្បីសាងសង់ថ្មីសម្រាប់លក់ជូនពួកគាត់ និងអាជីវករផ្សេងទៀត ប៉ុន្តែត្រូវបានជំទាស់ដោយក្រុមអាជីវករលក់ដូរនៅទីនោះ។ ការដែលអាជីវករស្នើឱ្យលុបចោលគម្រោងនោះ ដោយសារផ្សារនេះនៅថ្មី ហើយអាជីវករភាគច្រើនពុំមានលទ្ធភាពទិញតូបមកវិញ ក្រោយផ្សារសាងសង់ថ្មីរួច៕