ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្ដីជាន់ខ្ពស់ ក្រសួងធម្មការ ៖ បើព្រះសង្ឃអង្គណា និមន្តបិណ្ឌបាត នៅតាមទីផ្សារ ល្មើសបម្រាម នឹងត្រូវប្រឈមចាប់ផ្សឹក

98

ភ្នំពេញ៖ លោក សេង សុ មុនី អ្នកនាំពាក្យ ក្រសួង ធម្មការ និងសាសនា បានមាន ប្រសាសន៍ ឲ្យដឹងនៅថ្ងៃ១៥ វិច្ឆិកានេះថា ៖ កន្លងមកមាន ជនខិលខូច មួយ ចំនួន ដែលយកសាសនា ធ្វើ ជាឈ្នាន់សម្រាប់ ធ្វើ អាជីវកម្ម ដូចជាដើដើរៃអង្គាសប្រាក់ ឬក្លែង ធ្វើជាសង្ឃ ត្រូវ បញ្ឈប់ទង្វើទាំងនេះ ជាបន្ទាន់ ដើម្បីចៀសវាងប្រឈមនឹង ទោស ទណ្ឌ តាម ផ្លូវច្បាប់។ ជាមួយនេះលោក បាន មានប្រសា សន៍ថា ខណ:រាជរដ្ឋាភិបាលបានបើកទូលាយក្នុងការប្រារព្ធពិធីសាសនាឡើងវិញនោះ ព្រះសង្ឃទាំងអស់មិនត្រូវនិមន្តបិណ្ឌបាត្រតាមទីផ្សារដាច់ខាត ហើយប្រសិនបើមាននឹងត្រូវចាប់ផ្សឹកទទួលពិន័យ។
លោកក៏បានអំពាវនាវ ដល់ ព្រះសង្ឃ ដែល និមន្ត បិណ្ឌបាត រាល់ថ្ងៃ នៅ តាម ភូមិឋាន នានា ត្រូវបង្កើនការ ប្រុង ប្រយ័ត្ន ចំពោះ ជំងឺ កូវីដ -១៩ ឱ្យបាន ខ្ពស់ បន្ថែម ទៀត ទោះបី ស្ថានភាពជំងឺ នេះមាន ភាព ធូរស្រាល បន្តិច ក៏ ដោយ តែ អត្រា នៃ ការ ស្លាប់ របស់ អ្នកជំងឺ នៅ តែ ជា អត្រា ដែល គួរ ឱ្យ បបារម្ភនៅឡើយ។ ដូច្នេះពេលនិមន្ត បិណ្ឌបាត តាម ភូមិ ព្រះសង្ឃ ត្រូវ ពាក់ ម៉ាស និង ត្រូវ យក អាល់កុល ដាក់ តាម ជាប់ រហូត និង ត្រូវ រក្សាគន្លាត ពីពុទ្ធបរិស័ទយ៉ាងតិច ២ ម៉ែត្រ ដើម្បី ការពារកុំ ឲ្យ ឆ្លងជំងឺ កូវីដ ១៩ និង ដើម្បី កុំ ឲ្យ នាំ ជំងឺ នេះ មក ចម្លង ដល់ ព្រះសង្ឃ ផ្សេង ៗ ទៀត នៅ ក្នុង ទី អារាមជាមួយគ្នា ។
លោក សេង សុ មុនី បាន បន្ថែម ថា បច្ចុប្បន្ន ព្រះសង្ឃ នៅ រាជធានី ភ្នំពេញ អាច និមន្ត បិណ្ឌបាត បាន ឡើង វិញ ហើយដោយ សារ ស្ថានភាព ជំងឺ កូ វី ដ មាន ភាព ធូរស្រាល បន្តិច ហើយ រាជរដ្ឋាភិបាល ក៏ បាន ចាប់ផ្តើម បើក ដំណើរការ សេដ្ឋកិច្ច ប្រទេស ឡើង វិញ ផង ដែរ បន្ទាប់ ពី បាន ផ្អាក មួយ ររយនោះ ។

លោកក៏បានផ្តាំផ្ញើម្តងហើយម្តងទៀតដល់ ព្រះសង្ឃ ទាំងឡាយ មិន ត្រូវ និមន្ត បិណ្ឌបាត នៅ តាម ទីផ្សារ ឡើយ ដើម្បីកុំឱ្យ ប៉ះពាល់ ដល់ សេចក្តី ថ្លៃថ្នូរ នៃ ព្រះពុទ្ធ សាសនា តែបើ ក្នុង ករណី ព្រះសង្ឃ អង្គ ណា ល្មើស បម្រាម នេះ នឹង ត្រូវ ប្រឈម នឹង ការ ចាប់ ផ្សឹក មិន ខាន ។
លោកសេង សុមុនី ក៏បានបញ្ជាក់ ឲ្យដឹងផង ដែរថា រហូត មក ដល់ ពេល នេះ មាន ព្រះសង្ឃ (ព្រះពុទ្ធ សាសនា )នៅ ទូ ទាំង ប្រទេស ចំនួន ១២១៩ អង្គ ហើយ ដែល បាន ឆ្លង ជំងឺ កូ វី ដ -១៩ និងបានជា សះស្បើយ ចំនួន ១១៤២ អង្គ និង អនិច្ចធម្ម ចំនួន ១២ អង្គ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង