ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនអន្តោប្រវេសន៍វៀតណាម ១៥នាក់ នៅច្បារអំពៅ២

65

ភ្នំពេញ ៖ កម្លាំងចម្រុះធ្វើការឃាត់ខ្លួននជនជាតិវៀតណាម១៥នាក់ ស្រី៦នាក់ ដែលចូលមកស្នាក់នៅរកស៉ី និងធ្វើការខុសច្បាប់ នៅភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ពោលគឺគ្មានឯកសារត្រឹមត្រូវតាមនីតិវិធី ដែលមានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍ ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៉ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៉ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យផ្ទះជួលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពីទី២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចឱ្យដឹងថា៖ជនជាតិវៀតណាមទាំង១៥នាក់ចូលមកធ្វើការរកស៉ីនិងស្នាក់នៅខុសច្បាប់រួចមក បច្ចុប្បន្នជនបរទេសអន្តោប្រវេសន៍ទាំង១៥នាក់ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបំពេញបែបបទបញ្ជូនទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំការសម្រេចជាចុងក្រោយបញ្ជូនខ្លួនទៅកាន់ប្រទេសដើមវិញ ៕

 

អត្ថបទដែលជាប់ទាក់ទង