ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Sukhoi Su-75 ហៅកាត់ Checkmate ជាយន្តហោះចម្បាំងថ្មី គ្មានមនុស្សបើករបស់រុស្ស៊ី បង្ហាញ ខ្លួន នៅក្នុងពិធីពិព័រណ៍ដែនអាកាសឌូបៃ

117

 

រុស្ស៊ី ៖ Checkmate ប្រើប្រាស់ផ្លូវរត់ខ្លីសម្រាប់ការហោះឡើង និងអាចផ្ទុកគ្រាប់រ៉ុក្កែតប្រឆាំងយន្តហោះ គ្រាប់កាំភ្លើង គ្រាប់បែក និងកាំជ្រួចបណ្តេញ។រុស្ស៊ី បានបង្អួតគំរូយន្តហោះចម្បាំងជំនាន់ទី៥ថ្មីរបស់ខ្លួន នៅក្នុងពិធីពិព័រណ៍ដែនអាកាសឌូបៃ។

Checkmate ហោះបានលឿនជាង បានឆ្ងាយជាង រ៉ាដាពិបាកចាប់ជាង និងអាចផ្ទុកអាវុធបានច្រើនជាងយន្តហោះ ចម្បាំង F-35 របស់អាមេរិក។

Checkmate គ្រោងលក់ក្នុងតម្លៃ ២៥-៣០លានដុល្លារក្នុងមួយគ្រឿង ធូរថ្លៃជាង ៥០% នៃតម្លៃ F-35 ដែលលក់ក្នុងតម្លៃប្រហែល ៧៨លានដុល្លារក្នុងមួយគ្រឿង។

តាមសេចក្តីរាយការណ៍ រុស្ស៊ី បានបង្អួតគំរូយន្តហោះចម្បាំងជំនាន់ទី៥ថ្មីរបស់ខ្លួន នៅក្នុងពិធីពិព័រណ៍ដែនអាកាសឌូបៃ នៅថ្ងៃអាទិត្យ ស្របពេលដែលកិច្ចចរចារបស់សហភាពអឺរ៉ុបទិញយកយន្តហោះចម្បាំងអាមេរិក F-35 មានដំណើរវិវត្តន៍ទៅមុខយឺតយ៉ាវ។

នេះជាលើកទីមួយ ដែលយន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-75 Checkmate ដែលបានចេញបង្ហាញនៅក្នុងខែកក្កដានោះ ត្រូវបានតាំងបង្ហាញនៅក្រៅទឹកដីនៃប្រទេសរុស្ស៊ី ហើយបើយោងតាមែទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី យន្តហោះនេះត្រូវបានត្រូវបានទស្សនកិច្ចមើលដោយគណៈប្រតិភូសហភាពអារ៉ាប់រួម។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា វីដេអូឃ្លីជាភាសាអង់គ្លេសមួយ បានបង្ហាញឲ្យឃើញនូវយន្តហោះចម្បាំងយុទ្ធសាស្ត្រធុនស្រាល មានសមត្ថភាពអាចបំពាក់មីស៊ីលវាយប្រហារពីអាកាសទៅអាកាសបានចំនួន៥គ្រាប់ដំណាល់គ្នា និងអាចកម្ទេចគោលដៅជាច្រើនបានក្នុងពេលតែមួយ។
គួរបញ្ជាក់ថា យន្តហោះចម្បាំង Sukhoi Su-75 Checkmate ដែលនឹងត្រូវធ្វើតេស្តហោះហើរជាលើកដំបូងនៅក្នុងឆ្នាំ២០២៣ និងចាប់ផ្តើមធ្វើការផលិតនៅក្នុងឆ្នាំ២០២៦នេះ នៅមិនទាន់ទទួលបានការបញ្ជាទិញណាមួយនៅឡើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង