ឃាត់ខ្លួនជនសង្ស័យ លួចធុងដាក់លុយ របស់អ្នកភូមិឡកំបោរ
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ និងអ្នកភូមិឡកំបោរ បានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលចូលលួចធុងដាក់លុយដល់ផ្ទះកំពុងលក់ដូរ កាលវេលាម៉ោង៩ និង៣០នាទី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ទេព បូរ៉ា ហៅចិន ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។
ចំណែកជនរងគ្រោះឈ្មោះ បួយ ស៊ីមផាន ហៅ នៅ ភេទស្រី អាយុ៧៣ឆ្នាំ ទីលំនៅផ្ទះកើតហេតុ មុខរបរលក់ដូរ។
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងតែលក់ដូរ ក៏ស្រាប់តែជនសង្ស័យ បន្លំចូលទៅលួចយកធុងដាក់លុយដែលនៅខាងក្នុងផ្ទះតែម្តង ហើយក៏មានការផ្អើលឆោឡោ ខណៈពេលដែលកំលាំងយើងឈរជើងនៅជិតគោលដៅនោះ ចេញធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង រួចយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។
សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ ប្រាក់រៀលចំនួន១.៣៤០.០០០ ៛(មួយលានសាមសឹមបួនម៉ឺនរៀល) ។
នៅចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ។