ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅ ខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១

77

ព្រះសីហនុ ៖ ឯកឧត្តមឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុនៅថ្ងៃទី 18 វិច្ឆិកានេះ បានចេញរបាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ ត្រូវនឹងទី១៨ ខែវិច្ឆិកានេះ ធៀបនឹងឆ្នាំ ២០២០ មានដូចខាងក្រោម៖

ក. ភ្ញៀវសរុបចំនួន១៨.០៧៣ កើនឡើង១៤,៧២%
•ភ្ញៀវជាតិ ១៦.៩៨៤ កើនឡើង១២,៨៧%
•ភ្ញៀវបរទេស ១,០៨៩នាក់ កើនឡើង៥៤,២៤%

ខ. ពុំមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុទេ។

គ. ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ នានាមាន៖
•ភ្ញៀវសរុប ១.៣៥៨នាក់ កើនឡើង ៩៧,៦៧
•ភ្ញៀវជាតិ ១,២៥៣នាក់ កើនឡើង១៣៧,៧៦%
•ភ្ញៀវបរទេស ១០៥នាក់ ថយចុះ៣៤,៣៧% ។

ឃ. ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាៈ
•ភ្ញៀវសរុប១៦,៦៨១នាក់ កើនឡើង១១,៤៧% ក្នុងនោះ
•ភ្ញៀវជាតិ១៥,៧០១នាក់ កើនឡើង៧,៦៣%
•ភ្ញៀវបរទេស៩៨០នាក់ កើនឡើង១៥៩,៩៤%

សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធាន 3កុំ 3ការពារ ឲ្យបានជាប់លាប់និងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពនិងរីករាយក្នុងថ្ងៃឈប់សម្រាក៕

អត្ថបទដែលជាប់ទាក់ទង