ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាគ្រោងទទួលធ្វើម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ីឆ្នាំ២០២៩

153

ភ្នំពេញ៖មហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ដែលធ្វើនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ឯកឧត្តម បណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដែលមាន៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ទៅចូលរួម ។

ជាមួយនឹងការចូលរួមមហាសន្និបាតលើកទី៤០នេះកម្ពុជាគ្រោងនឹងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029)ដែលមានប្រទេសចំនួន៤៥ក្នុងទ្វីបអាស៊ីជាសមាជិកចូលរួម ។
ឆ្នាំ២០២៩នេះជាមហាកិត្តិយស ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះដែលជាការបន្ តនិរន្តរភាពនៃការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡាបន្ទាប់ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង