នគរបាលចាប់ខ្លួនកូនប្រសា ដែលទាញកាំបិតផ្គាក់ កាប់ឪក្មេកស្លាប់
តាកែវ ៖ នៅថ្ងៃទី ១៧ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩នឹង៣០នាទី មានករណីឃាតកម្មនៅចំនុច ភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ទួន ឡន ហៅលឹបភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលេី បានទំនាស់ពាក្យសំដីជាមួយឈ្មោះ ម៉េង ហាក់ ភេទប្រុស អាយុ ៥៩ឆ្នាំ ដែលត្រូវជាឪពុកក្មេក មានមុខរបរកសិករ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានយកកំបិតផ្គាក់កាប់ទៅលើឪពុកក្មេក បណ្ដាលអោយរងរបួសចំករចំហៀង ខាងឆ្វេងរងរបួសជាទំងន់ ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ រាជធានីភ្នំពេញ តែដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ក្នុងមន្ទីពេទ្យ។
មូលហេតុ ស្រវឹងស្រានិងទំនាស់ពាក្យសំដី ទេីបមានករណីហិង្សានេះកេីតឡេីង។
ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួនបាត់ លុះឈានដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១នឹង៣០នាទី ទាបភ្លឺ ទើបកំលាំងយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី តេត្តតាកែវ បានដកហូតវត្ដុុតាង កំបិតផ្គាក់ដងឬស្សីប្រវែង៣តឹក ផ្លែប្រវែង៣តឹក មកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។