ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលក្រុងកោះរ៉ុង តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែអន្តរាគមន៍ បញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿន

98

ក្រុងកោះរ៉ុង-កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ជិត៩យប់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះបម្រុងសម្រាលកូននោះមាន ឈ្មោះ ស៊ុន លីណា អាយុ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីដែលឈឺពោះ បម្រុងសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែអន្តរាគមន៍បញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿន មកទទួលយក ព្រមទាំងមានរថយន្តសង្គ្រោះសំរាប់បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលមានបញ្ហានៅលើកោះរ៉ុង នាពេលកន្លងមក គ្រប់ពេលវេលា មិនថាពេលយប់រឺពេលថ្ងៃ លោកឧកញ៉ា នៅពេលទទួលបានដំណឹង តែតែងបញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿន ទៅជួយសង្គ្រោះទាន់ពេលវេលាជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង