ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរាជធានីភ្នំពេញ ចុះធ្វើ​ការណែនាំអប់រំ​ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុី​ ចាក់ធុងបាស់ ដែលបង្កសម្លេងរំខាន ដល់អ្នកជិតខាងមិនអាចសម្រាកបាន

93

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ វេលាម៉ោង​១០:២០នាទី​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ភ្លាម​ ទាក់ទងទៅនឹងការជួបជុំផឹកសុី​ចាក់ធុងបាស់បង្កសម្លងរំខាន​ ក្រុមការងារបានផ្តល់ព័ត៌មានដល់តាមបណ្តាអធិការខណ្ឌ​ និងប៉ុស្តិ៍​ដេីម្បីចុះដល់ទីតាំងភ្លាមៗ​ ដោយបានធ្វេីការណែនាំអប់រំ​ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុី​ ចាក់ធុងបាស់ដែលបង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន​ ។

សូមបញ្ជាក់ថាទីតាំងទាំង៣​ ដែលទទួលបានខំមិនពីប្រជាពលរដ្ឋគឺនៅខណ្ឌបឹងកេងកង​ ខណ្ឌសែនសុខ​ និងខណ្ឌពោធិ៍សែនជ័យ​ ៕

អត្ថបទដែលជាប់ទាក់ទង