ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកែប បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ សារធាតុញៀន ទៅសាលាដំបូងខេត្ត

76

 

ខេត្តកែប៖ តាមការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និងការណែនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួន ទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជនសង្ស័យឈ្មោះ គា លីកា ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករសំណង់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ដែលដឹកនាំចុះសហការបង្ក្រាបដោយលោកវរសេនីយ៍ទោ សូ បញ្ញា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៨,១១,២០២១ នៅភូមិ,សង្កាត់កើតហេតុខាងលើ។

កិច្ចប្រតិបត្តិការនេះនគរបាលយើងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ (ទម្ងន់២.៨៨ក្រាម ថ្លឹងទាំងថង់) ,ម៉ូតូចំនួន១គ្រឿង ,ចិញ្ចៀនចំនួន៣វង់(លោហធាតុពណ៌លឿង) និងទូរសព្ទដៃចំនួន២គ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង