ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការហ្វឹកហាត់បិទខ្ទប់ របស់អត្តពលិកជម្រើសជាតិ គឺអនុវត្តយ៉ាងម៉ឺងមាត់តាមនិតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា

327

ភ្នំពេញ៖លោក ស្រ៊ុន លាងអគ្គលេខាធិការរងទទួលបន្ទុកបច្ចេកទេស សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា កីឡាករ កីឡាការិនីជម្រើសជាតិចំនួន២៨រូប កំពុងទទួលបានការហ្វឹកហាត់បំប៉នសមត្ថភាពត្រៀម ចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម នាឆ្នាំ២០២២ ។

លោក អះអាងថា ការហ្វឹកហាត់ត្រៀមរបស់អត្តពលិក គឺក្នុងជំរុំប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់តាមផែនការក្រសួងអប់រំយុវជន និងកីឡា នាក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការហ្វឹកហាត់នេះ សហព័ន្ធបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត អនុវត្តតាមគោលការណ៍ S O P ដើម្បីបង្កការពារទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ជម្រើសរើសជាតិកីឡាទូកចំនួន២៨នាក់ ដែលកំពុងហ្វឹកហាត់បិទខ្ទប់ នៅក្រុងតាខ្មៅ ខេត្តកណ្តាលនេះ ធ្វើការហ្វឹកហាត់តែលើ៣ប្រភេទទូកប៉ុណ្ណោះគឺទូកកានូទូកកាយ៉ាក់និងទូករ៉ូអ៊ីងខណៈទូកប្រពៃណីខ្នាតអន្តរជាតិពុំមានការហ្វឹកហាត់ប្រមូលផ្តុំនោះទេ ដោយសារម្ចាស់ផ្ទះ វៀតណាម មិនដាក់បញ្ជូល ក្នុងវិញ្ញាសា ។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការហ្វឹកហាត់បិទខ្ទប់ នៅខេត្តកណ្តាលនេះ មានរយៈពេលតែមួយប៉ុណ្ណោះ បន្ទាប់ក្រុមអត្តពលិកកីឡាជម្រើសជាតិទូកទាំអ២៨រូប និងគ្រូបង្វឹកគ្រូជំនួយ៥រូប នឹងត្រូវចេញទៅហ្វឹកហាត់ នៅខេត្តកំពត បន្តទៀត ដើម្បីត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង