អភិបាលខណ្ឌប្ញស្សីកែវ លើកទឹកចិត្ដដល់កម្លាំង ប្រជាការពារខណ្ឌ ដែលបានបំពេញ ការងារចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខណ្ឌ
ភ្នំពេញ៖នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងថ្នាក់ដឹកនាំខណ្ឌ បានជួបសំណេះសំណាលជាមួយប្រជាការពារខណ្ឌ ដើម្បីពង្រឹងកម្លាំង ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសសំណេះសំណាលខាងលើនេះ ជាការលើកទឹកចិត្ដបន្ថែម ដល់កម្លាំងប្រជាការពារខណ្ឌ ដែរបានបំពេញការងារយ៉ាងសកម្មជូនអង្គភាព លោកអភិបាលខណ្ឌបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗទទួលបានចំនួន ៣០,០០០រៀល និងស្បែកជើងបំពេញការងារមួយសម្រាប់ ៕