ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋចាស់ជរាទីទ័លក្រ ត្រេកអរពេលបានទទួល អំណោយកាកបាទក្រហមកម្ពុជា..!

34

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
រដ្ឋបាលខណ្ឌបឹងកេងកងគឺ លោក ស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកង និង ជាអនុប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បឹងកេងកង តំណាងលោកធឹម សំអាន អភិបាលខណ្ឌនឹងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង បានចុះសួរសុខទុក្ខ និង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ដើម្បីយកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និង ចាស់ជរា ចំនួន ០៤គ្រួសារ : នៅសង្កាត់ទំនប់ទឹក ចំនួន ០២គ្រួសារ និង សង្កាត់ទួលស្វាយព្រៃទី២ ចំនួន ០២គ្រួសារ ។

លោកស្រីអភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា ចំពោះអំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រនោះ ដោយក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ ០១បាវ ទំងន់ ២៥គីឡូក្រាម.មី ០១កេសម៉ាស់ ០២ប្រអប់.ត្រីខ ០១យួរ.ទឹកសុីអុីវ ១យួរ.ស្ករ ០១គីឡូក្រាម.ទឹកដោះគោខាប់ ០២កំប៉ុង.តែ ០១កញ្ចប់.ជែល ០២ដប
និងថវិកាចំនួន ៤០,០០០រៀលផងដែរ។

ក្នុងឱកាសនោះផងដែរលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង ជាតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយបាន ពាំនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារក្រីក្រ និង ងាយរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរលោកស្រីអភិបាលរងខណ្ឌ និង ជាតំណាងលោកអភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់និងមានការគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយគឺតែងតែបានផ្ដល់នូវភាពកក់ក្ដៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែល ពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណា មានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្ដែងដូចនៅពេលនេះគឺ សម្ដេចទាំងទ្វេរ និង មិនបណ្ដែតបណ្ដោយទុកអោយពុក ម៉ែ បង ប្អូន ណាម្នាក់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេហើយសកម្មភាព ការងារមនុស្សធម៌នេះគឺធ្វើឡើងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយនិងសាសនាឡើយ។

ក្នុងពេលនោះដែរលោកស្រីអភិបាលរងខណ្ឌ និង ជាតំណាងលោកអភិបាលខណ្ឌ បានមានមតិដោយក្រែនរំលឹកដល់ បងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកងនិងបងប្អូនអាជីវករដែល កំពង់ប្រកបមុខរបរលក់ដូរទំនិញនៅតាមទីផ្សារនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងព្រមទាំង បងប្អូនអតិថិជននៃផ្សារនិមួយៗ សូមអោយបន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង