ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិសយ័ឯកជន បានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើទឹកប្រាក់វិនិយោគ ២០លានដុល្លារ ដើម្បីចូលរួមគាំទ្រគម្រោងការសាងសង់ អាកាសយាន្តដ្ឋានអន្តរ ជាតិភ្នំពេញថ្មី NPPIA នៅខេត្ដកណ្ដាល

301

 

ភ្នំពេញ៖. បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិ្ដ បើកប្រទេសឡើងវិញ និងផ្ដល់អាទិភាព ឲ្យស្ថាប័នរដ្ឋ និងឯកជន ប្រកបអាជីវកម្ម គ្រប់វិស័យ បន្ទាប់ជួបវិបត្ដិកូវិដ-១៩ជិត២ឆ្នាំមកនេះ វិស័យឯកជនជាច្រើន បានគាំទ្រ គោលនយោ បាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ វិច្ឆិកា ២០២១ នៅអគារពាណិជ្ជកម្មកាណាឌីយ៉ា បានរៀបចំពិធីចុះហត្ថលេខា រវាង លោក វ៉ាន់ ឆារស៏ (Charles vann) អគ្គនាយករង ក្រុមហ៊ុនCambodia Airport Inv estmentCo.Ltd(CAIC)និងលោកឌិត សុចល (Dith sochal )ប្រធាន នាយកប្រតិបត្ដិ ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដោយមានចូលរួមពី លោកឧកញ្ញ៉ា ពុង ឃែវសែ អគ្គនាយកធនាគារកាណាឌីយ៉ា ការវិនិយោគលើ ទឹកប្រាក់ចំនួន២០លាន ដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី NPPIA(ការបោះផ្សាយជាលក្ខណះបុគ្គល)។

លោក វ៉ាន់ ឆារស៏(Charles vann) អគ្គនាយរងក្រុមហ៊ុនCambodia Airport Inv estment Co.Ltd(CAIC) បានបញ្ជាក់ថា៖ ទឹកប្រាក់វិនិ យោគដែលទទួលបានពីសញ្ញាបណ្ណរបស់ NPPI នឹងត្រូវប្រើប្រាស់សម្រាប់ការ សាងសង់ និងការ អភិវឌ្ឍន៍ NPPIA នៅខេត្ក កណ្តាល។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន27% ត្រូវនឹងទឹកប្រាក់សរុប358 លាន ដុល្លារអាមេរិក )ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC ។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor)៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេស កម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ។

លោក ឌិត សុចល (Dith sochal )ប្រធាននាយកប្រតិបត្ដិ ធនាគារពាណិជ្ជកម្មក្រៅ ប្រទេសនៃកម្ពុជា(FTB) បានបញ្ជាក់ថា៖ ក្នុង នាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូល រួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជម្រុញ គាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក ។

ផ្អែកមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឍ ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលមានចំនួន ប្រមាណ ១,៧ ប៊ីលានដុល្លារ ទំហំឥណទានសរុបប្រមាណ១,១ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសរុបប្រមាណ១,៥ ប៊ីលានដុល្លារ និងបណ្តាញសាខាចំនួន ១៦សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានកំណត់ ទិសដៅអាជីវកម្មរយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យធនាគារពាណិជ្ជកម្ម ប្រទេស នៃកម្ពុជា (FTB) ក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង