សពអ្នកម្នាង អ៊ុក ផល្លា នឹងរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបទុមវតី
ភ្នំពេញ៖អ្នកនាំពាក្យ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បាន បញ្ជាក់នៅយបថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះឱ្យដឹងថា សពអ្នកម្នាង អ៊ុក ផល្លា នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបទុមវតី រាជធានីភ្នំពេញ។
លោក ញ៉ែប ប៊ុនជិន បានបន្តបញ្ជាក់ថា៖សពអ្នកម្នាង អ៊ុក ផល្លា កំពុងតែតម្កល់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ គណៈកម្មការបុណ្យសពបានពិភាក្សាគ្នា និងសម្រេច តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបទុមវតី។