ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ នាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ០២គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ

308

ភ្នំពេញ៖នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ០២គ្រួសារ ដែលផ្ទះរបស់ពួកគាត់រងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយមនុស្សធម៌ដែលលោកស្រីអភិបាលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករចំនួន ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកសុទ្ធ១កេស តង់ខៀវចំនួន​១ កន្ទេល១ មុង១ ភួយ១ ម៉ាស​២ប្រអប់ ចាន ១ឈុត ឆ្នាំង១ឈុត ចង្ក្រាន​១ ចានដែក១ ខ្ទះ១ វែកឆា១ កំសៀវទឹក១ ចានស្រាក់១ ធុងទឹក១ និងថវិកាចំនួន៥០​ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង