ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារសម្រេច ចុះបិទផ្អាកសិប្បកម្មផលិត ប្រហិតដោយគ្មាន ការអនុញ្ញាតិមួយ នៅកៀនស្វាយ និងឃាត់ខ្លួនមនុស្ស២នាក់ មកកាន់ស្នងការ

76

 

កណ្ដាល ៖ នៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១នេះ ក្រុមការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាល បានចុះពិនិត្យមើលសិប្បកម្មផលិត ប្រហិតដោយគ្មានការអនុញ្ញាតិមួយកន្លែងស្ថិតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដឹកនាំដោយ ៖ ១-លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ឋានៈស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ សមាសភាពចូលរួម: ១/លោកវ/ឯក សុខ វែង ឋានៈប្រធានការិយាល័យ (បប) ខេត្តកណ្តាល នឹងក្រុមការងារ ២/លោក អៀង វណ្ណដែត ឋានៈអនុប្រធានមន្ទីរឧស្សាហកម្មរ៉ែថាមពល ៣/លោក វ/ឯក ព្រំ សំណាង ឋានៈអធិការនគរបាលស្រុកកៀនស្វាយ
៤/លោកវរសេនីយ៍ទោ នៅ ឡាង ឋានៈអធិការរងផែនការងារអន្តោប្រវេសន្ត ៥/លោកវរសេនីយ៍ទោ វ៉េង កុសល ឋាន:អធិការងផែនយុត្តិធម៌ដោយបានធ្វើដំណើរទៅដល់ទីតាំង សិប្បកម្មផលិតប្រហិត ផ្លូវលេខជាតិលេខ ១ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពាក់ពន្ធ័ករណីសង្ស័យ បើកសិប្បកម្ម ផលិតប្រហិត គ្មានច្បាប់អនុញ្ញាត ។

ដែលមានម្ចាស់ឬអ្នកតំណាង ៖ ១/ ឈ្មោះ CHEN MIANMIAN ភេទស្រី អាយុ៤៧ ឆ្នាំជនជាតិចិន សញ្ជាតិ ចិន -ថ្ងៃ ខែ ឆ្នាំកំណើត ០៣/០៨/១៩៧៤ -ស្រុកកំណើត ខេត្ត ស៊ូជាំង ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ស្នាក់នៅ កន្លែងសិប្បកម្ម ភូមិភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ខេត្តកណ្តាល លិខិតឆ្លងដែនលេខ EG 3194938_.ចុះថ្ងៃទី 20ខែ ឧសភា ឆ្នាំ2019 មុខរបរ តំណាងម្ចាស់សិប្បកម្ម -លេខទូរសព្ទ័០90615999។

បានធ្វើការឆែកឆេរនៅចំពោះមុខ : ឈ្មោះCHEN MIANMIAN តំណាងម្ចាស់ទំនិញ ការឆែកឆេរនេះយើងបានរកឃើញ និងចាប់យករៀបចំជាបច្ចេកទេសនូវសំភារៈវត្ថុតាង ប្រភេទបែប បទទ្រង់ទ្រាយ ដែលរក្សានូវសំណៅដើម ដើម្បីត្រួតពិនិត្យ ជាបច្ចេកទេសដូចខាងក្រោម៖ ផលិតផលសម្រេច រួមមាន៖
១/ប្រហិត ចម្រុះចំនួន ០៥ មុខ មានប្រហិតសាច់គោ សាច់មាន់ សាច់ត្រី សាច់ជ្រូក និងតៅហ៊ូ សរុបចំនួន ៦៦២ កេស ក្នុង ១ កេស ចំនួន ១០ Kg ស្មើនឹង ៦២២០ គីឡូក្រាម ។

ផលិតផលពាក់កណ្តាលសម្រេច រួមមាន៖ ១/សាច់ ចម្រុះលាយរួច ចំនួន ២៥ Kg ។ វត្ថុធាតុដើមរួមមាន៖ ១/កេសក្រដាស់ ចំនួន ២០៧០ កេស ២/ស្ករសរ ចំនួន ១៥៧ Kg ៣/ប៊ីចេង ចំនួន ២៤,៥ Kg ៤/ម្រេច ចំនួន ០,៥ Kg ៥/ម្ទេសចំនួ ១ Kg ៦/ម៉ៅចម្រុះ ពណ៍ចំនួន១២ មុខ ស្មើ ៥៥០,៥Kg ៧/ប្រេងឆា ចំនួន ១៥ កាន ស្មើ ៤៥០ L ៨/គ្រឿងផ្សំធ្វើប្រហិត ចំនួន១៥ កញ្ចប់
៩/គ្រឿងផ្សំប្រភេទទឹក ចំនួន ០៦ ប៊ីដុង ស្មើនឹង ២៥ , ១០/ម្សៅមី ចំនួន ៥បាវ ស្មើ ២៥០ Kg ១១/សាច់ជ្រូកចំនួន ១៨ កញ្ចប់ ក្នុង១កញ្ចប់ ៣២ Kg ស្មើនឹង ៥៩ Kg ១២/ខ្លាញ់ជ្រូក ចំនួន ៥២៥kg ១៣/ប្រហិតត្រី ១៥៥ ដុំ ស្មើនឹង ១២៥០ Kg
១៤/សាច់មាន់ ស្រស់ ចំនួន៩៨០ Kg ១៥/សាច់ត្រី ស្រស់ ចំនួន ១ Kg ១៦/សំបកវេចខ្ចប់ ចំនួន៣៤ កេស ១៧/ស្រោមច្រកប្រហិត ០៥ កេសធំ ១៨/ស្កុតបិទកេស ចំនួន ០៥ កេស សរុបចំនួ ៣៨០៣ គីឡូក្រាម និង ៤៧៥ លីត្រ ។

ឧបករណ៍និងម៉ាស៊ីន ៖ ១/ម៉ាស៊ីនវាយ ដឺឡេ ចំនួន ០១ គ្រឿង
២/ម៉ាស៊ីនកិនសាច់ ចំនួន ១៤ គ្រឿង ៣/ម៉ូទ័រ ចំនួន ១ គ្រឿង
៤/ជញ្ជីង ចំនួន ០២ គ្រឿង ៥-រថយន្ត០១ គ្រឿងម៉ាក TOYOTA ALPHARD ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-3089

ក្រៅពីសម្ភារះវត្ថុតាងខាងលើនេះ យើងពុំមានការចាប់យក អ្វីទៀតឡើយ ។ បន្ទាប់ពីបានត្រួតពិនិត្យរួច ឯកឧត្តម ព្រះរាជអាជ្ញា លាវ ស្រេង បានសម្រេច ឲ្យក្រុមការងារបិទ បើសិប្បកម្ម ដោយរក្សាទុកវត្ថុតាងទាំងអស់ខាងលើ នៅក្នុងសិប្បកម្ម ជាបណ្តោះអាសន្ន .និង នាំខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ០២ នាក់ ជាអ្នកតំណាងម្ចាស់សិប្បកម្ម ដើម្បីយក ទៅសាក សួរ នៅស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ដើម្បីបន្តនីតិវិធី និងបានដកហូតសំណាកចំនួន២០ មុខប្រគល់ឲ្យទៅសាខា (កបប) ខេត្តកណ្តាលដើម្បី យក ទៅធ្វើការវិភាគរកសារធាតុ គីមីហាមឃាត់ ៕

អត្ថបទដែលជាប់ទាក់ទង