ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHO បានព្យាករនិងព្រមានថា ត្រឹម ១មីនា មនុស្សក្នុងទ្វីបអឺរ៉ុប ៧សែន ស្លាប់!

150

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានព្យាករនិងព្រមានថា ប្រជាជនប្រមាណជា 700,000នាក់ អាចស្លាប់ដោយជំងឺកូវីដ-១៩ នៅត្រឹមថ្ងទី១ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ ប្រទេសចំនួន ៥៣ នូវអ្វីដែលអង្គការសុខភាព កំណត់ថាស្ថិតក្នុងតំបន់អឺរ៉ុប មានអត្រាមរណភាព លើសពី ១លាន៥សែន រួចទៅហើយ។

អត្រាមរណភាពនេះត្រូវបានគេរំពឹងថា អាចនឹងកើនខ្ពស់ថែមទៀត ដោយសារវីរ៉ុសបម្លែងកាយថ្មី និងអាកាសធាតុត្រជាក់ខ្លាំង។ ឥឡូវប្រទេសចំនួន៤ ក្នុងទ្វីបអឺរ៉ុប កំពុងផ្ទុះឡើងជាថ្មី នូវជំងឺកូវីដ-១៩ និងវីរ៉ុសបម្លែងកាយថ្មី គឺប្រទេសៈ អូទ្រីស អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងបារាំង៕

អត្ថបទដែលជាប់ទាក់ទង