ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីជាពិភពលោក បន្តប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី, យើងបានពុះពាររាល់ឧបសគ្គ, ជម្នះរៀបចំវេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១

78

 

ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាបិទវេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ក្រោមមូលបទ“ការផ្លាស់ប្ដូរទៅរកគន្លងប្រក្រតីភាពថ្មី : លើកកម្ពស់ការចូលរួមក្នុងខ្សែចវាក់ តម្លៃសកល, ពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្ម ទី ៤ នៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។

ជាការពិត, បើទោះបីជាពិភពលោកបន្តប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី, យើងបានពុះពាររាល់ឧបសគ្គ, ជម្នះរៀបចំវេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ ជាប្រវត្តិសាស្ត្រនេះឡើង ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្តែងនូវការវាយ តម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ដែលបានរួមចំណែកផ្តល់មតិ យោបល់ និង អនុសាសន៍ ប្រកបដោយអត្ថន័យស្ថាបនាទៅលើទិសដៅអនាគតនៃសកលលោក ក៏ដូចជាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរុប ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងតំបន់ ទាំងពីរ និង ការស្តាសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ។

ការជួបជុំរបស់យើង ត្រូវបានធ្វើឡើងក្នុងខណៈដែលពិភពលោកមិនទាន់ចាកចេញផុត ទាំងស្រុងនៅឡើយ ពីវិបត្តិជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ, ពិភពលោកកំពុងតែបន្តឆ្លងកាត់នូវ ការវិវត្តប្រែប្រួលយ៉ាងលឿន នៃនិន្នាការជាច្រើន ដែលបង្កើតឱ្យមាននូវបញ្ហាប្រឈម និងហានិភ័យឥតស្រាកស្រាន្ដ ។ ប្រការនេះ គូសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា លទ្ធផលប្រកបដោយ ផ្លែផ្កានៃកិច្ចពិភាក្សារបស់យើងក្នុងវេទិកានេះ ពិតជាមានសារៈសំខាន់, ហើយបានឆ្លុះបញ្ចាំង អំពីការកើនឡើងនូវការទទួលខុសត្រូវ របស់វិស័យសាធារណៈ និង វិស័យឯកជន នៃតំបន់ទាំងពីរ ក្នុងការរួមគ្នាស្តារ និងជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ។ ជាពិសេស, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន យល់ថា បទពិសោធន៍ និង ចំណេះដឹង ដែលលេចឡើងពីការចែករំលែកនៅក្នុងវេទិកានេះ បានផ្តល់ជាធាតុចូលដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និង សកល ក្នុងប្រក្រតីភាពថ្មី ។

ជាក់ស្ដែង, យើងបានឃើញច្បាស់ថា បដិវត្តន៍ឧស្សាហកម្មទី ៤ គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើតក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនប្រកបដោយ ចីរភាពហើយក៏បាន និងកំពុងជួយជំរុញផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និង ជាប្រភពសម្រាប់ការ បង្កើតការងារ, ការបង្កើនប្រាក់ចំណូល, ព្រមទាំងសម្រាប់ការលើកកម្ពស់សហគ្រិនភាព ក្នុង ចំណោមស្ត្រី និង យុវជន ។ ជាមួយគ្នា, ផ្អែកលើស្មារតីនៃការមូលមតិរបស់វេទិកា, ដើម្បីសម្រេច
បាននូវការស្តារ និង ជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់, យើងត្រូវការជាចាំបាច់ នូវការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ឱ្យកាន់តែពេញលេញ និង ស៊ី ជម្រៅបន្ថែមទៀត ជាពិសេសដោយផ្តោតលើកិច្ចការជាអាទិភាពមួយចំនួន រួមមាន : (១). ការរៀបចំ និង ការអនុវត្តយុទ្ធសាស្ត្រ និង ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងតំបន់; (២).ការ ធ្វើឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គម (៣). ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម; (៤). ការអភិវឌ្ឍធនធានមនុស្ស និង (៥). ការដោះស្រាយបញ្ហាដែលកើតចេញពីការប ប្រួលអាកាសធាតុ ។ល៕

 

អត្ថបទដែលជាប់ទាក់ទង