អ្នកស្រី Andersson នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសស៊ុយអែត បានតែ១២ម៉ោង សុំលាលែតំណែងវិញ
បរទេស ៖ អ្នកស្រី Andersson នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសស៊ុយអែត បានសុំលាលែតំណែងវិញ ក្រោយបានកាន់តំណែងប្រហែល១២ម៉ោង។ ការសុំលាលែងនេះ ដោយសារសំណើច្បាប់ថវិកា របស់រដ្ឋាភិបាល ទទួលបានសំឡេងតិចជាងសំណើរបស់ក្រុមគណបក្សប្រឆាំង ដែលធ្វើឲ្យគណបក្សបៃតងនិយម ដែលជាដៃគូក្នុងរដ្ឋាភិបាល សុំដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។
តែគាត់រពឹងថាអាចត្រឡប់ មកដឹកនាំរដ្ឋាភិបាលឯកបក្សសំឡេងភាគតិចវិញ ដោយមានការគាំទ្រពីក្រុមឆ្វេងនិយម និងបៃតងនិយម និងមានការចរចាគ្នា ត្រូវរឿងថវិកាជាតិជាមួយក្រុមប្រឆាំង។
សភាសុយអែតបច្ចុប្បន្នមាន ៨គណបក្ស ដែលតំណាងមកពីនិន្នាការផ្សេងៗក្នុងសង្គម។ ការធានាបាននូវតុល្យភាពអំណាយនយោបាយ និងសហវិជ្ជមានរវាងគណបក្សនយោបាយផ្សេងៗ នាំមកនូវស្ថេរភាពនយោបាយ បែបប្រជាធិបតេយ្យសេរីនិយម ដែលខុសពីស្ថេរភាពនយោបាយ បែបផ្តាច់ការនិយម៕