ផ្លូវល្បឿនលឿន គ្រោងបញ្ចប់មុនផែនការ ដាក់ឲ្យប្រើប្រាស់ ឆ្នាំ២០២២ តម្លៃជិត ២០០០ លានដុល្លារវិនិយោកដោយក្រុមហ៊ុនចិន
ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុតម្លៃជិត២០០០លានដុល្លារ ដែលស្ថិតក្នុងផែនការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន បាន និងកំពុងសម្រេចបានវឌ្ឈនភាពយ៉ាងល្អ ប្រសើរ ជាមួយនឹងការដាក់ឲ្យដំណើរការនៅឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមទំព័រផ្លូវការរបស់គំរោងសាងសង់ផ្លូវនេះ បានឲ្យដឹងនៅថ្ងៃនេះថា ៖ ផ្លូវល្បឿន លឿនដំបូងគេនៅប្រទេសកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំក្រោយ។ ក្នុងល្បឿនលឿន ប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសប្បាយ រីករាយ នឺងកាន់តែស្រលាញ់ផ្លូវល្បឿនលឿន។ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុត្រៀមនឹងក្រាលស្រទាប់ជាន់ លើគេបង្អស់ហើយ ក្រាលដល់ស្រទាប់នេះ ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគឺជិតសាងសង់រួច។
ចេញជារូបរាង នេះគឺជាការចាប់ផ្តើមថ្មី ដែលអ្នកទាំងអស់គ្នាទន្ទឹមរង់ចាំជាយូរមកហើយ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសា សន៍ឲ្យដឹង នៅថ្ងៃទី២៥ វិច្ឆិកានេះថា ៖ ក្រោយពេលសាងសង់ចប់ ផ្លូវនេះនឹងធ្វើរបងអមសង ខាង ដែលមិនអនុញ្ញាត្តឲ្យមានការធ្វើដំណើរ ឬសត្វពាហនៈឆ្លងកាត់ឡើយ ត្បិតផ្លូវនេះនឹងអនុញ្ញាត្តឲ្យបើកបរក្នុងល្បឿនលឿន។
លោកបន្តថា៖ ផ្លូវនេះមានគុណភាពខ្ពស់ ធៀបជាមួយផ្លូវជាតិសំខាន់ៗដទៃទៀតនៅកម្ពុជា ដោយសារការចំណាយលើការស្ថាបនាផ្លូវនេះ អស់ទឹកប្រាក់ច្រើនណាស់ ៕ សំរិត