នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ដែលគាស់ផ្ទះលួចយកម៉ូតូ២គ្រឿង
ភ្នំពេញ ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាអោយកម្លាំងជំនាញធ្វើការស្រាវជ្រាវ តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព នៅផ្ទះជនរងគ្រោះ ឈានទៅបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលធ្វើសកម្មភាពសកតែងគាត់ទ្វាររបងផ្ទះចូលលួចយកម៉ូតូ ចំនួន២គ្រឿង កាលវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភើ្លងក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
លោកអធិការ ហ៊ាង ថារ៉េត បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។
ចំណែកជនសង្ស័យ ទាំង៣នាក់ មាន ៖
១-ឈ្មោះ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ ។
២-ឈ្មោះ លី សៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិដ ។
៣-ឈ្មោះ អ៊ុក មករា ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសាធាតុញៀន) អវិជ្ជមានកូវីដ ។
សម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ក្រហម សេរីឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1HW-5966 ។ និងមួយគ្រឿងទៀត ម៉ាកហុងដា MSX ពណ៍សរ មិនចាំសា្លកលេខ ។
ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតម៉ូតូធ្វើសកម្មភាពមួយគ្រឿង ម៉ាកស៊ុយសូគីនិច ពណ៍ស សា្លកលេខភ្នំពេញ 1GY-0879 របស់ជនសង្ស័យ និងវត្ថុតាង ដែកកែឆ្នៃសំប៉ែតចុងស្រួចចំនួន០១ ។
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី២៥ខែវិចិ្ឆកាឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុសិ្តនគរបាលទួលសងែ្ក១ ករណីបាត់ម៉ូតូចំនួន០២គ្រឿង ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួច កំលាំងជំនាញខណ្ឧប៉ុសិ្តធើ្វការស្រាវជ្រាវ ឃាត់ជនសង្ស័យចំនួន០៣នាក់ខាងលើ នៅថៃ្ងទី២៦ ខែវិចិ្ឆកាឆាំ្ន២០២១ វេលាម៉ោង១និង០០នាទីរំលងអធ្រាត នៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។
បច្ចុប្បន្នសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឃុំខ្លួននៅអធិការដ្ឋានខណ្ឌប្ញស្សីកែវ ដើម្បីបន្តស្រាវជ្រាវរកបក្ខពួក និងម៉ូតូជនរងគ្រោះ ដើម្បីកសាងសំណុំរឿង បញ្ជូនតាមនិតិវិធី ៕