កូវីដ-19 បំប្លែងខ្លួនថ្មីឈ្មោះ Omicron
បរទេស ៖ បន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញវីរ៉ុសបំប្លែងខ្លួនប្រភេទថ្មី អង្គការសុខភាពពិភពលោក នឹងដាក់ឈ្មោះកូវីដ-19 បំប្លែងខ្លួននេះជា «វីរ៉ុសបំប្លែងខ្លួននៃការបារម្ភ» ឬ “variant of concern.” ។
អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ផ្អែកតាមភស្តុតាងបានបង្ហាញពីសញ្ញានៃការផ្លាស់គ្រោះថ្នាក់ក្នុងការសិក្សារោគរាគត្បាតកូវីដ-19។ ក្រុមប្រឹក្សាបច្ចេកទេស (Technical Advisory Group, TAG-V) បានផ្តល់យោបល់ដល់អង្គការសុខភាពពិភពលោក ឱ្យដាក់ឈ្មោះវីរ៉ុសបំប្លែងថ្មីជា “VOC” ហើយអង្គការនេះសម្រេចដាក់ឈ្មោះ “B.1.1.529” ជា “VOC” មានឈ្មោះពេញជា “Omicron” (អូម៉ីក្រុង)។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសបិទជើងយន្តហោះពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសចំនួន៧ផ្សេងទៀតក្នុងតំបន់អាហ្វ្រិក មិនឱ្យចូលសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា តទៅ ខណៈដែលកំពុងធ្វើការវាយតម្លៃបន្ត លើវីរ៉ុងបំប្លែងថ្មីនេះ។